ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសវៀតណាមថយចុះ ដោយពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន

ចែករំលែក៖

នៅថ្ងៃទី១០ ខែមករានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ មានរហូតដល់ទៅ៨៩.៨៤២នាក់។ ចំណែកករណីឆ្លងថ្មីវីញបានថយចុះជាងមួយថ្ងៃមុន។ ក្រសូងសុខាភិបាលវៀតណាម បានប្រកាសថា គិតត្រឹមម៉ោង១៦ថ្ងៃទី៩ខែមករាដល់ ម៉ោង១៦ថ្ងៃទី១០ ខែមករា បានរកឃើញករណីឆ្លងកូវីដ-១៩សរុប ១៤.៨១៨ នាក់ ក្នុងនោះមានករណីនាំចូល៣៥នាក់ ក្រៅពីនេះគឺនៅក្នុងសហគមន៍។ ករណីឆ្លងថ្មីបានថយចុះជិត១០០០នាក់ ដែលជារឿងមួយដ៏ល្អបំផុតដើម្បីឆ្ពោះទៅរកការរស់នៅដូចដើមវិញ។ ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ វិញ នៅថ្ងៃទី៩ ខែមករា វៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅជាង ១,២លានដូស សរុបនៅទូទាំងប្រទេសបានចាក់ជូនពលរដ្ឋជាង ១៦១,២លានដូសហើយ ក្នុងនោះអ្នកចាក់មួយដូសមានជាង ៧៨,២លាននាក់ និងចាក់ពីរដូសបានជាង៧១លាននាក់។ ជាមួយគ្នានេះក៏មានពលរដ្ឋបានចាក់ដូសទីបី ឬដូសជំរុញបានជាង ១១,៨លានដូសផងដែរ។ នៅពេលនេះដែរ តំបន់ដែលធ្លាប់ជាចំណុចកណ្តាលនៃការឆ្លងរាលដាលកូវីដ-១៩ គឺទីក្រុងហូជីមិញ ពេលនេះបានក្លាយទៅជាតំបន់បៃតងវិញ ហើយសកម្មភាពនានានឹងដំណើរការដូចដើមវិញក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយសាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print