ក្រុម Manchester United បានកក់កៅអីឡើងជុំទី៤នៃការប្រកួត FA Cup ជាមួយក្រុម Middlesbrough ខណៈដែលកីឡាករក្រុមបិសាចក្រហមបានតែតបាល់បញ្ចូលទីនៅនាទីទី៨របស់ខ្សែបម្រើ Scott McTominay បង្ហាញឱ្យឃើញជ័យជម្នះគ្រប់គ្រាន់ដើម្បីផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ១ទល់០ នៅ Old Trafford កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។
កីឡាករ McTominay បានតែតបញ្ចូលទីយ៉ាងល្អចូលទីក្រុម Aston Villa ពីការបញ្ចូលបាល់យ៉ាងល្អរបស់ Fred។ គ្រាប់បាល់នេះបានលោក Steven Gerrard ដែលជាគ្រូបង្វឹករបស់ Aston Villa រិះគន់យ៉ាងខ្លាំងចំពោះការវិលត្រឡប់ទៅកាន់ Manchester United វិញដោយមិនសប្បាយចិត្ត ជាកន្លែងដែលគាត់ធ្លាប់លេងឲ្យ Liverpool នៅពេលជាកីឡាករ។
យ៉ាងណាមិញលទ្ធផលនេះបានធ្វើឲ្យលោក Gerrard និងក្រុមរបស់គាត់មានការលំបាកយ៉ាងខ្លាំង។ ២គ្រាប់ក្នុងរយៈពេលប៉ុន្មាននាទីនៅដើមតង់ទី២ ក្រុម Aston Villa បានស៊ុតបាល់នៅក្នុងសំណាញ់របស់ក្រុម ManUnited ប៉ុន្តែសម្រាប់ទាំង២គ្រាប់ត្រូវចាត់ទុកជាមិនបានការ ដោយសារអាជ្ញាកណ្តាលកាត់សេចក្តី និងមើលវីដេអូ VAR ។
ទោះជាយ៉ាងណាក៏ដោយ មានការជជែកវែកញែកច្រើនជាង ហើយពាក់ព័ន្ធនឹងការរង់ចាំដ៏យូរសម្រាប់អាជ្ញាកណ្តាលពិនិត្យមើលវីដេអូ VAR ដើម្បីសុំឱ្យអាជ្ញាកណ្តាលលោក Michael Oliver ធ្វើការសម្រេចចិត្តចុងក្រោយដោយការពិគ្រោះលើអេក្រង់ វីដេអូ នៅទីបំផុតបានចាត់ទុកជាគ្រាប់បាល់ offside ។
កំណត់ត្រាថ្មីៗរបស់ក្រុម Aston Villa ក្នុងការប្រកួតនេះពិតជាអាក្រក់ណាស់។ ជ័យជម្នះចុងក្រោយរបស់ពួកគេគឺការប្រកួតជុំទី៣ ទល់នឹងក្រុមWycombe ក្នុងឆ្នាំ២០១៦ ដែលមានន័យថា ការប្រកួតនៅឆ្នាំក្រោយពួកគេនឹងឆ្លងកាត់៧រដូវកាលដោយមិនឈ្នះការប្រកួតនៅក្នុងនោះ។
គ្រូបង្វឹកក្រុម Aston Villa លោក Steven Gerrard បាននិយាយថា លោកនឹងមិនស្តីបន្ទោសមន្ត្រីនោះទេ បន្ទាប់ពីក្រុមរបស់លោកមានគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់២គ្រាប់ ប៉ុន្តែពេលមើល VAR គឺមិនឲ្យ ធ្វើឲ្យចាញ់ក្រុមManchester United ក្នុងពានរង្វាន់ FA Cup ប៉ុន្តែមនុស្សជាច្រើនងឿងឆ្ងល់ដោយសារការសម្រេចចិត្តនេះ ៕ (រូបភាព ៖ BBC Sport)