រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ស្ដីពីការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ជំរុញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : នា​ព្រឹក​ថ្ងៃអង្គារ​ ០៩កើត ខែបុស្ស ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ស្ដីពីការ​ជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ដូស​ជំរុញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ តាម​រយៈការ​បញ្ជូន​រូបភាព និងសម្លេង ( Video Zoom Meeting ) ដោយ​មាន​ការ​ចូល​រួម​ពី​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ខណ្ឌ​ទាំង១៤ ក្រោម​អធិបតីភាព​លោក ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។
សូមបញ្ជាក់ថា, រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំកន្លែងផ្ដល់​សេវា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤២ទីតាំង និង​បាន​រៀបចំ​ឧបត្ថម្ភ​ម៉ាស់​ជូន​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង១៤ ផ្សារ​រដ្ឋទាំងអស់ ដោយ​ក្នុងមួយ​ខណ្ឌ​ទទួលបាន ១០.០០០ម៉ាស់ ផ្សារ​រដ្ឋ​នីមួយៗ​ទទួល​បាន ៥.០០០ម៉ាស់ គ្រប់​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ត្រូវ​ធ្វើ​ការ​ណែ​នាំ​ដល់​មន្រ្តី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត ៣ ការពារ ៣កុំ និង​ត្រូវ​គោរព​តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​មន្ទីរ​អប់រំ យុវជន និង​កីឡា ត្រូវ​ចេញ​លិខិត​ជូន​ដល់​មាតាបិតា​អាណាព្យាបាល​សិស្សទាំងអស់​ត្រូវ​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ឱ្យ​បាន​គ្រប់ៗគ្នា ទាំង​ដូស​មូលដ្ឋាន ទាំង​ដូស​ជំរុញ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​តែ​ចូល​មកដល់​សហគមន៍​ហើយ​៕


ដោយ : សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print