ក្រុមហ៊ុនផលិតយន្តហោះ Airbus នាំមុខBoeing ៣ឆ្នាំជាប់គ្នា ពីការលក់យន្តហោះ

ចែករំលែក៖

ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus នៅតែបន្តឈរលំដាប់លេខ១ ពីប្រាក់ចំណូលលក់យន្តហោះ៣ឆ្នាំជាប់គ្នា ក្រោយពេលក្រុមហ៊ុននេះសម្រេចបានគោលដៅលក់យន្តហោះដល់ទៅ ៦០០គ្រឿងនៅក្នុឆ្នាំ ២០២១ នាំមុខយ៉ាងឆ្ងាយពីគូរប្រជែងគឺក្រុមហ៊ុន Boeing របស់អាមេរិក។ បើទោះបីបែបនេះក្តីតែក្រុមហ៊ុន ផលិតយន្តហោះAirbus មានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រាក់ចំណូលនៅក្នុងឆ្នាំ២០២២ ខណៈវីរុសបំប្លែងថ្មីអូមីក្រុងបានឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក។ តាមប្រភពព័ត៌មានពី Finnacial Times បានផ្សាយថា នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Airbus លក់បានយន្តហោះដលទៅ ៦១១គ្រឿង គឺកើនឡើងដល់ទៅ ៨% បើប្រៀបធៀបនិងឆ្នាំ២០២០។ យន្តហោះដែលលក់បានច្រើនជាងគេគឺប្រភេទ A320 សម្រាប់ហោះហើរក្នុងចម្ងាយផ្លូវខ្លី និងមធ្យម ដែលបានដំណើរការច្រើនជាង ជើងហោះហើរផ្លូវឆ្ងាយ។ តួលេខខាងលើបានបង្ហាញឲ្យឃើញថា ក្រុមហ៊ុន Airbus បន្តនាំមុខទៅលើក្រុមហ៊ុនBoeing ពីប្រាក់ចំណូលក្នុងការលក់យន្តហោះ ។ តាមគម្រោងនៅថ្ងៃទី ១១ខែមករាឆ្នាំ២០២២ ទើបក្រុមហ៊ុនប៊ូអ៊ិនប្រកាសពីតួលេខលក់យន្តហោះរបស់ខ្លួន ប៉ុន្តែគិតត្រឹមខែវិច្ឆិកា ក្រុមហ៊ុនប៊ូអ៊ិនលក់បានយន្តហោះតែ ៣០២គ្រឿងប៉ុណ្ណោះ។ អគ្គនាយកក្រុមហ៊ុនផលិតយន្តហោះ Airbus បានលើកឡើងថា ក្រុមហ៊ុននៅតែបន្តរក្សា គម្រោងផលិតយន្តហោះ ប្រភេទ A320 ក្នុងគោលដៅ ផលិតឲ្យបាន ៦៥គ្រឿងក្នុងមួយខែនៅក្នុងឆ្នាំ២០២២នេះ៕ដោយ៖សាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print