អាមេរិកអនុញ្ញាតឱ្យបុគ្គលិកវិជ្ជមានកូវីដ-១៩ទៅធ្វើការធម្មតា

ចែករំលែក៖

បណ្តាមន្ទីរពេទ្យនៅអាមេរិកបានអនុញ្ញាតឱ្យបុគ្គលិកដែលឆ្លងកូវីដ-១៩ មានអាការៈស្រាលទៅធ្វើការជាធម្មតា ដើម្បីទប់ទល់នឹងការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងកាន់តែកើនឡើងខ្ពស់នៅអាមេរិក។ កាលពីចុងសប្តាហ៍កន្លងមក មន្ទីរសុខាភិបាលសាធារណរដ្ឋកាលី ហ្វ័រនីញ៉ា បានប្រកាសថា បុគ្គលិកដែលវិជ្ជមានកូវិដ-១៩ មិនមានអាការៈ គឺអាចបន្តធ្វើការងារបានជាធម្មតា ។ មន្ទីរសុខាភិបាលបានលើកឡើងថា គោលនយោបាយថ្មី គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុងជាទ្រង់ទ្រាយធំ ។ ប៉ុន្តែដើម្បីសុវត្ថិភាព បុគ្គលិកដែលវិជ្ជមានកូវីដ-១៩ គឺត្រូវតែពាក់ម៉ាស់ N95 ហើយមើលថែអ្នកជំងឺកូវីដ-១៩ផ្សេងទៀតតែប៉ុណ្ណោះ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៦៧៣,៨៣៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,០០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦២,៦៦១,២៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦១,៣៣៦នាក់ និងជាសះស្បើយសរុបជាង ៤២.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិកបានប្រកាសថា អត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារតែជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់បំផុតដល់ ១៣២,៦៤៦នាក់ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាការបំបែកកំណត់ត្រាចាស់ កាលពីខែមករា ឆ្នាំ២០២១ ដែលមានចំនួន ១៣២,០៥១នាក់។ អំឡុងពេល៣សប្តាហ៍ចុងក្រោយនេះ គេបានមើលឃើញអត្រាកំណើននៃអ្នកឆ្លងគុណនឹង៣ ទៅហើយ ដោយសារតែឥទ្ធិពលនៃមេរោគបំប្លែងថ្មី Omicron។ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥១៩លានដូស ក្នុងនោះប្រជាជន ២៤៦.៨១លាននាក់ (៧៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២០៦.០៤លាននាក់ (៦២.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៧៥.២៣លាននាក់ (២២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ ដោយសាធី

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print