ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្សព្វផ្សាយលក់ផលិតផល ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖ សុខភាពបុរស ជី អ៊ឹម អេស កំពុងផ្សព្វផ្សាយលក់ ផលិតផលចំណីអាហារឈ្មោះ S SIX GMS ULTRA និងផលិតផលចំណីអាហារឈ្មោះ SIX CAFE របស់ក្រុមហ៊ុន S SIX GLOBAL ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។

អនុលោមតាមប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពីលក្ខខណ្ឌក្នុងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល

សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបាន ផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន ។

ក្នុងករណ៏បងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងន ក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០៧៧ ៨០ ៤៩ ៦៦ ។ សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុកខាងលើ និងផលិតផលខុសច្បាប់ដូចខាងក្រោម ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print