ក្រសួងមហាផ្ទៃ ប្រកាសចាក់វ៉ាក់សាំងប្រភេទ Pfizer ដូសទី០ ៤ ជូនថ្នាក់ដឹកនាំមន្ដ្រីក្រសួង

ចែករំលែក៖

ភ្នំពេញ៖  ក្រសួងមហាផ្ទៃ ប្រកាសចាក់វ៉ាក់សាំងប្រភេទ Pfizer ដូសទី០៤ ជូនថ្នាក់ដឹកនាំក្រសួង មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងក្រុមគ្រួសារ និងអតីតមន្ត្រីចូលនិវត្តន៍ ចំណុះទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២តទៅ។
គណៈកម្មការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ មានកិត្តិយសជម្រាបមក លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការក្រសួងមហាផ្ទៃ មន្រ្តី នគរបាលជាតិ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ ព្រមទាំងក្រុមគ្រួសារ និងអតីតមន្ត្រីក្រសួងមហាផ្ទៃចូលនិវត្តន៍ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី០៣រួចរាល់ ដោយមានគម្លាតចាប់ពី០៤ខែឡើង សូមអញ្ជើញមកចាក់ វ៉ាក់សាំងប្រភេទ Pfizer ជាដូសទី០៤ នៅមន្ទីរពេទ្យ១៦ឧសភា ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តទៅ តាមពេលវេលាដូចខាងក្រោម៖

– ពេលព្រឹក ចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង១១:០០នាទី ។

– ពេលរសៀល ចាប់ពីម៉ោង១៤:០០នាទី ដល់ ម៉ោង១៧:០០នាទី ។

អាស្រ័យដូចបានជម្រាបខាងលើ សូម លោក លោកស្រី ជ្រាបជាព័ត៌មាន ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print