មន្រ្តីជំនាញ ក.ប.ប. រកឃើញ និងដកហូតឡេគ្មានស្លាកសញ្ញាត្រឹមត្រូវចំនួន ៣០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដោយបានអនុវត្តនូវតួនាទី​ និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍​ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.​ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដា​ផ្សារ​ ហាងលក់ទំនិញ​ សិប្បកម្មផលិត​ និងឃ្លាំងស្តុកនានា​ និងបានរកឃេីញ​ ដកហូត​ និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។

ជាក់ស្ដែង​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២​ បានបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទៅផ្សារ ស្ថិតក្នុងស្រុកគងពិសី ដោយបានរកឃេីញនិងដកហូតឡេលាបស្បែក​ ដែលមានស្លាកសញ្ញាមិនត្រឹមត្រូវចំនួន​៣០គីឡូក្រាម​ ដោយបានធ្វេីការផាកពិន័យទៅលេីម្ចាស់ទំនិញតាមនីតិវិធីផងដែរ។ 

ជាមួយគ្នានោះ​ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ​ សហការជាមួយមន្រ្តីនៃនាយកដ្ឋានកិច្ចការហាឡាលបានចុះត្រួតពិនិត្យនៅទីតាំងសិប្បកម្មផលិតបាយក្ដាំងមួយកន្លែងស្ថិតនៅខណ្ឌច្បារអំពៅក្នុងគោលបំណងត្រួតពិនិត្យអនុលោមភាពរបស់ផលិតផល។ បន្ទាប់ពីបានត្រួតពិនិត្យ​ មន្រ្តីជំនាញបានអញ្ជើញម្ចាស់សិប្បកម្មឱ្យមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ផងដែរ៕

      

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print