ជម្លោះពាក្យសម្តីឈានដល់ប្រើហិង្សារបួស២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាវាយប្ដីប្រពន្ធ២នាក់ជាបងថ្លៃបណ្ដាលឱ្យរងរបួស ហើយហេតុដែលនាំឱ្យមានអំពើហិង្សានេះគឺដោយសារតែមានទំនាស់ពាក្យសម្តីគ្នា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០២២ ស្ថិតក្នុងភូមិតាសេក ឃុំគគីរ ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះសោម ភឿន មុខរបរកសិករ អាយុ៥៥ឆ្នាំរស់នៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក។
ចំណែកភាគីរងគ្រោះមានឈ្មោះ
ភោគ សាវុន ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាត្រូវជាបងថ្លៃបណ្ដាលឱ្យរងរបួសក្បាល និងប្ដីមានឈ្មោះងួន សោភាន អាយុ៥៦ឆ្នាំ មុខរបរកសិករ រងរបួសថ្ពាល់ខាងស្ដាំ។
មុនកើតហេតុអ្នកភូមិបានឃើញ២គ្រួសារខាងលើមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងរហូតឈានដល់ប្រើអំពើហិង្សា ដោយស្ត្រីឈ្មោះសោម ភឿនបានទាញយកដំបងឫស្សីប្រវែង៦,៥ម៉ែត្រវាយទៅលើ២នាក់ប្ដីប្រពន្ធបណ្ដាលឱ្យរងរបួសបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពគគីរ រីឯជនសង្ស័យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំគគីរបានឃាត់ខ្លួននាំមកធ្វើការសួរនាំនៅប៉ុស្ដិ៍ដើម្បីដោះស្រាយតាមច្បាប់់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print