ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ភ្នំពេញរសៀលថ្ងៃទី១៤, ខេត្តថ្ងៃ១៥ ខែមករា

ចែករំលែក៖

ភ្នំពេញ : សូមបញ្ជាក់ថា, ការទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៖

– សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

– សម្រាប់ខេត្តដទៃ៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានជម្រាបជូន លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត

កម្មវត្ថុ៖ ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១។ 

តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥:០០ នាទី និងនៅខេត្តដទៃទៀត នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ នូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសា ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាម មណ្ឌលសំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាលក្រសួង ចៅពញាហុក ជាន់ទី៥ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ ទៅតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។ ការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ 012 736767 ដោយមានបញ្ជាក់ពីស្ថានភាពស្រោម ដែលមានបិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខា របស់អ្នកចូលរួម(គំរូជូនភ្ជាប់)។

សូម លោក លោកស្រីប្រធាន ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print