បញ្ជូនជនជាតិវៀតណាមចំនួន១៧នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ បានឱ្យដឹងថា​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២​ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបញ្ជូនជនជាតិវៀតណាម ចំនួន ១៧នាក់ ស្រី០២នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។

ប្រភពដដែលបន្តថា​ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនជនជាតិវៀតណាមចំនួន ១៧នាក់ខាងលេីនេះ​ ឱ្យ​ទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ នៃប្រទេសវៀតណាម។

ក្នុង​កិច្ចប្រតិបត្តិការនេះដែរ​ ប្រគល់ទទួលនិងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print