រថយន្តពីរគ្រឿងបុកគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងដាច់កង់មុខខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកត្រីបើកលឿន ពេកបានជ្រុលទៅប៉ះជាមួយរថយន្តFord ដែលបើកបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តមួយគ្រឿងដាច់កង់មុខ ខូចខាតទាំងសងខាង        តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកត្រីពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 2BD-0526 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូង។ ពេលបើកមកដល់ចំណុចកើតហេតុស្រាប់មានរថយន្តម៉ាកFord Raptor មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាX.STR.01 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងបានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្ត Ford Raptor ដាច់កង់មុខខាងឆ្វេងរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែករថយន្តដឹកត្រីវិញខូចខាតផ្នែកខាងមុខដូចគ្នា តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយដោយភាគីទាំង២សម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

      

...

ដោយ៖ជ្រោយពេជ្

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print