ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​បារាំង Kingsley Coman ​បន្ត​កុងត្រា​ជាមួយ Bayern Munich ដល់​ឆ្នាំ២០២៧

ចែករំលែក៖

ខ្សែបម្រើស្លាបសញ្ជាតិបារាំង Kingsley Coman បានចុះកិច្ចសន្យាបន្តជាមួយក្លិប Bayern Munich ដោយរក្សារូបគេនៅក្លិប Bundesligaរហូតដល់ឆ្នាំ២០២៧។ កិច្ចសន្យា​របស់​កីឡាករ​វ័យ២៥ឆ្នាំ​ត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ២០២៣។

កីឡាករ Kingsley Coman បានចូលរួមជាមួយ Bayern Munich ជាអចិន្ត្រៃយ៍ពីក្លិប Juventus ក្នុងឆ្នាំ២០១៧ បន្ទាប់ពីខ្ចីជើងរយៈពេល២ឆ្នាំ។​ ចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួន១០៤ប្រកួតសម្រាប់ក្លិប និងស៊ុតបញ្ចូលទីបាន២១គ្រាប់ រួមទាំងជ័យក្រុមឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២០ ទល់នឹង Paris St-Germain។Coman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្លិបថា “ខ្ញុំសប្បាយចិត្តខ្លាំងណាស់ព្រោះ FC Bayern គឺជាក្លិបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយខ្ញុំដឹងថាយើងនៅតែមានឱកាស និងគោលដៅធំៗជាច្រើននៅទីនេះ។ អ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះនៅទីនេះ។ ឆ្នាំដ៏ល្អបំផុតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់នៅតែនាំមុខខ្ញុំ ហើយខ្ញុំរីករាយដែលខ្ញុំនឹងចំណាយពេលនៅ FC Bayern” ។

កីឡាករ Kingsley Coman បានលេងឲ្យក្លិប Paris St-Germain ក្នុងឈុតធំរយៈពេល១ឆ្នាំ (២០១៣-២០១៤) រួចបានផ្លាស់ទៅលេងនៅ Juventus រហូតដល់ឆ្នាំ២០១៧ ក៏ត្រូវបានក្លិប Bayern Munich ខ្ចីជើងនៅ២ឆ្នាំ។ បន្ទាប់មកកីឡាកររូបនេះក៏ត្រូវបានក្លិបយក្សអាល្លឺម៉ង់មួយនេះទិញផ្តាច់តែម្តងនៅឆ្នាំដដែលនោះ។

សម្រាប់ក្រុមជម្រើសជាតិបារាំងវិញ Kingsley Coman បានបង្ហាញខ្លួនឲ្យក្រុមយុវជនបារាំងតាំងពី U16 រហូតដល់ U21 នាឆ្នាំ២០១៥។ ចាប់ពីឆ្នាំ២០១៥មក កីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងឈុតធំ ដោយបង្ហាញខ្លួនបាន៣៦ប្រកួត និងរកគ្រាប់បាល់បាន៥គ្រាប់ ៕ (រូបភាព ៖ BBC Sport)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print