បញ្ជូនខ្លួន យុវជនចំនួន០២នាក់ ទៅតុលាការក្នុងករណីធ្វើសកម្មភាពឆក់កាបូបស្រ្តីរងគ្រោះម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់កាបូបតាមផ្លូវសាធារណ:បានសម្រេចតែគេចមិនរួច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាព្រឹកថ្ងៃទី១៤ខែមករានេះ។

 មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សុខមាន ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែស្រុកឧដុង្គ និងឈ្មោះ អឿន ថាច់ផៃ ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ។

ចំណែកជនរងគ្រោះ រស់នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ និងភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ។

 ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០២២ គាត់បានជិះម៉ូតូសំដៅទៅស្រុកឧត្តុង្គ ហើយពេលជិះមកដល់ចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាតាមពីក្រោយមកឆក់កាបូបលុយគាត់ស្ពាយលើស្មាបណ្តាលឲ្យដួលរបួសស្រាល។

ពេលនោះជនសង្ស័យយកបានកាបូបបម្រុងជិះម៉ូតូគេចខ្លួនតែគាត់ស្រែកឲ្យគេឯងជួយគាប់ជួនសមត្ថកិច្ចនគរបាលល្បាតនៅក្បែរនោះឃើញទាន់ក៏ក្របួចបានទាំង២នាក់តែម្តង។

មន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះសមត្ថកិច្ចដកហូតបានម៉ូតូ០១គ្រឿងស្លាកលេខ 1AE-4214 កណ្តាលជារបស់ជនល្មើស។ចំណែក ប្រាក់ដុល្លារចំនួន៦០០ ដុល្លារ ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងលោហ: ពណ៌ទង់ដែង១ខ្សែទំងន់៣ជី (ខ្សែដៃ)និងទូរស័ព្ទដៃមួយគ្រឿង ជារបស់ជនរងគ្រោះ បានប្រគល់ជូនគាត់វិញ ។

រីឯជនសង្ស័យ រួមជាមួយនឹងវត្ថុតាងយានយន្តជិះធ្វើសកម្មភាព ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធីច្បាប់ភ្លាមដែរ ៕

  

...

ដោយ ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print