ក្រុងប៉ោយប៉ែត៖ ឃ្លាំងស្តុកទំនិញមួយ
កន្លែងត្រូវអគ្គីភ័យឆាបឆេះសង្ស័យទុស្សេចក្ររន្ធអគ្គីសនីសរុបទឹកប្រាក់ប្រមាណជិត៦០បាតកាលពីវេលាម៉ោងវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ដែលមានចម្ងាយ៥០០ម៉ែត្រពីផ្សាររោងចក្រអំបិលឋិតនៅភូមិ៧ ឃុំប៉ារ៉ាយ ស្រុក អារញ្ញខេត្តស្រះកែវ (ថៃ) ទល់មុខ Big C Supercenter សាខាផ្សាររោងក្លឿ។
តាមសេចក្ដីរាយការពីអាជីវករខ្មែរប្រាប់ថាៈតាមការចុះពិនិត្យរបស់មន្ត្រីជំនាញថៃបានរកឃើញថា ឆេះឃ្លាំងស្តុកទំនិញនៅកន្លែងកើតហេតុជាឃ្លាំងទំនិញជជុះ រួមមាន ស្បែកជើង កង់ សាឡុង និងកៅអីមានម្ចាស់ឈ្មោះ អ្នកស្រី ព្រែម កាម៉ុល ហ្វៃថង អាយុ ២៧ឆ្នាំ ជាអ្នកជួលឃ្លាំងផ្ទុកទំនិញ។ ចំណែកម្ចាស់ឃ្លាំងឈ្មោះ ឯក ប៉ៃលិន ។
អាជីវករខ្មែរបញ្ជាក់ថាៈនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានទទួលដំណឹងថា មានអគ្គិភ័យឆាបឆេះឃ្លាំង អេក អ៊ិន ភូមិ៨៩ ភូមិ៧ ឃុំប៉ា រ៉ាយ ស្រុក អារញ្ញ ខេត្តស្រះកែវ (ទល់មុខ Big C Supercenter សាខាផ្សាររោងក្លឿ) ឆ្ងាយពីផ្សាររោងក្លឿ ម្តុំផ្សារព្រំ ស្រុកអារញ្ញ ប្រហែល ៥០០ម៉ែត្រ ក្រោយទទួលដំណឹងទើបសមត្ថកិច្ចសម្របសម្រួល ជួយរថយន្តពន្លត់អគ្គីភ័យ និងរថយន្តទឹក ទៅសាលាសង្កាត់អារញ្ញ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ក្បែរនោះ
ទៅជួយក្នុងហេតុការអគ្គីភ័យឆាបឆេះឃ្លាំងស្តុបទំនិញខាងលើដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿងរួមនិងកម្លាំងជម្នាញគ្រប់ស្ថាប័នជួយអន្តរាគម៌ប្រើរយៈពេល៣០នាទីទើបគ្រប់គ្រងភ្លើង បានកុំឲ្យឆេះរាលដាល ប៉ុន្តែមានផ្សែងហុយខ្លាំងនៅក្នុងឃ្លាំងធ្វើឲ្យអ្នកពន្លត់អគ្គិភ័យម្នាក់ត្រូវដែលបាញ់ទឹកចល័តថប់ដង្ហើមសន្លប់ត្រូវបានជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យអារញ្ញជាបន្ទាន់។
នៅកន្លែងកើតហេតុគេឃើញមានវត្តមានលោក ចាន់ណាធីប ខុកម៉ានី អធិការស្រុកអារញ្ញ មកបញ្ជាការនៅកន្លែងកើតហេតុ មានអង្គភាពដែលស្ទាក់ចាប់ហេតុការណ៍ សាលាក្រុង Aranyaprathet, ក្រុង Pa Rai, ក្រុង Fak Huai, ក្រុង Ban Mai Nong Sai, ស្ថានីយ៍ប៉ូលីស Khlong Luek, ការិយាល័យស្រុក Aranyaprathet, មូលនិធិសង្គ្រោះ Aranyaprathet, នាយកដ្ឋានប៉ូលីសល្បាតព្រំដែន នៅ 12, អង្គភាពគ្រប់គ្រងកងវរសេនាធំទី 13, មូលនិធិ Sawang Thieng Tham Aranyaprathet, តំបន់កងទ័ពនៅ ១៩, អ្នកស្ម័គ្រចិត្តប្រចាំតំបន់ និងការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តស្រះកែវ។
តាមការត្រួតពិនិត្យបានរកឃើញថានៅខាងក្នុងមានសម្ភារប្រើប្រាស់ដូចជា ស្បែកជើង កង់ កាបូប សាឡុងជាដើម សរុបការខូចខាតជាទឹកប្រាក់ប្រមាណ៦០ម៉ឺនបាត ៕
ដោយ៖ វណ្ណា