បុរសម្នាក់ជិះម៉ូតូ ប្រើប្រាស់ល្បឿនលឿនដួលបោកក្បាលនឹងផ្លូវខ្ទាតចូលម៉ូតូផ្សេងបញ្ច្រាសគ្នាស្លាប់និងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូហុងដា
CB ប្រើប្រាស់ល្បឿនលឿនដួលបោកនិងផ្លូវរួចខ្ទាតចូលម៉ូតូម៉ាកស៊ុយសូគី Let’s មួយគ្រឿងបញ្ច្រាស់គ្នាបណ្ដាលអោយបុរសម្នាក់ដែលគេស្គាល់ជាកូន
លោកស្រីអនុប្រធានមន្ទីកិច្ចការនារីខេត្តស្វាយរៀងបានស្លាប់និងស្ត្រីជាបុគ្គលិកអេសុីលីដារងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៨នាទីព្រលប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២
លើផ្លូវលេខ ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ
តូច វាសនា អាយុ ៣០ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ វាលយន្ដ សង្កាត់ស្វាយរៀងក្រុងស្វាយរៀងជិះម៉ូតូម៉ាក
ហុងដា CB ពណ៏ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JC ៣៥៥០ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះ
ថន ស្រីលក្ខណ៍ អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកអេសុីលីដា រស់នៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀងក្រុង ស្វាយរៀងជិះម៉ូតូម៉ាកស៊ុយសូគីLet’s ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ  ១DD ៨៥៩២។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកCB ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១JC ៣៥៥០
ដោយធ្វើដំណើរ​ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ហើយប្រើប្រាស់ល្បឿនលឿនមិនប្រយត្ន័ស្រាប់តែដួលបោកនិងផ្លូវហើយក៏ខ្ទាតចូលម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយសូគីLet’s ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ  ១DD ៨៥៩២ទិសដៅបញ្ច្រាស់គ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសពបុរសខាងលើត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print