សហព័ន្ធសន្តិភាពសកល គាំទ្រចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុនសែន ទៅប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ៖ លោក ថូម៉ាស់ ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកល បានសំដែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធានអាស៊ាន ឆ្នាំ២០២៣ ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ ប្រទេសមីយ៉ាន់ម៉ា។

សូមជម្រាបជូនថា, ប្រធានសហព័ន្ធសន្តិភាពសកលលោក ថូម៉ាស់ ជីវ៉ាល់ បានលើកឡើងថាលទ្ធផលនៃកិច្ច ប្រឹងប្រែងរបស់សម្តេចតេជោបានបង្ហាញនូវវឌ្ឍនភាពគួរ ឲ្យកត់សម្គាល់។ លោកបានអបអរសាទរចំពោះលទ្ធផល នៃបេសកកម្មនេះ ដែលលោកបានចាត់ទុកថាជា បេសកកម្មសន្តិភាពក្នុងការនាំប្រទេសមីយ៉ាន់ម៉ាឱ្យបញ្ចប់ ការឈប់បាញ់និងមាននឹងនរឡើងវិញ។
លោកបានលើកឡើងថា៖ «វិបត្តិនៅមីយ៉ាន់ម៉ាពេល
បច្ចុប្បន្នគឺមានសារៈសំខាន់ជាសកលហើយកិច្ចខិតខំប្រឹង
ប្រែងបញ្ជាស្ថានការណ៍នេះគឺពិតជាចាំបាច់ជាខ្លាំង។
សហព័ន្ធសន្តិភាពសកលសូមសំដែងនូវការគាំទ្រពេញ
ទំហឹងចំពោះលទ្ធផលនៃការព្រមព្រៀង» ។
គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរក ដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេស នេះចូលក្នុងអាស៊ានវិញ។

ក្នុងដំណើរទស្សនកិច្ចនោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសន្យានិងសម្តេចតេជោ ថា យោធាមីយ៉ាន់ម៉ានិងពន្យារការឈប់បាញ់រហូតដល់ចុង ឆ្នាំ២០២២ សម្របសម្រួលឲ្យប្រេសិតពិសេសប្រធាន អាស៊ានបានជួបពិភាក្សាជាមួយនឹងក្រុមដែលមានជម្លោះ ទាំងអស់នៅក្នុងប្រទេសរួមទាំងក្រុមជនជាតិភាគតិចផង ក៏ដូចជាបើកទទួលជំនួយពីអាស៊ានសម្រាប់មីយ៉ាន់ម៉ា ផងដែរ។
ការពិតទៅក្នុងដំណើរទស្សនកិច្ចនោះមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសន្យានិងសម្តេចតេជោ ថា យោធាមីយ៉ាន់ម៉ានិងពន្យារការឈប់បាញ់រហូតដល់ចុង ឆ្នាំ២០២២ គឺប្រទេសតំបន់អាស៊ាន អ៊ឺរ៉ុប មហាអំណាចធំ បានគាំទ្រចំពោះកិច្ចខិតខំប្រែងស្វែងរកសន្តិភាព របស់សម្តេចតេជោហ៊ុនសែន នៅប្រទេស មីយ៉ាន់ម៉ា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print