ភ្នំពេញ : ការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៧ ធ្នូ ២០២២ ។
ដោយការប្រកាសលទ្ធផលប្រឡង នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងខណៈនៃការរកឃើញករណីថ្មីនៃវីរុសកូវីដ-១៩។ ក្នុងន័យនេះ ក្រសួងសូមស្នើ ឯកឧត្តម លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែងក្នុងពេលប្រកាសលទ្ធផល ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចមានចែងក្នុងលិខិត។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, ខ្ញុំសូមជម្រាបជូន លោក លោកស្រី ជ្រាបថា៖ ក្រសួងនឹងប្រកាស លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និង ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការណ៍ ដែល ប្រជាពលរដ្ឋកម្ពុជាត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងខណៈនៃការរកឃើញករណ៏ថ្មីៗ មួយចំនួននៃវីរុសកូដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង។ ក្នុងន័យនេះ ក្រសួង សូមស្នើ លោក លោកស្រី មេត្តាចាត់ចែងតាមការចាំបាច់ និងអាស្រ័យតាមស្ថានភាពជាក់ស្តែង ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់វិធានការសុវត្ថិភាព ដូចខាងក្រោម ៖
១. ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការ ប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើ ហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដាន លទ្ធផលនៅមណ្ឌលប្រឡងឡើយ
២. រៀបចំទីតាំងបិទផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬ ទីកន្លែងប្រមូលផ្តុំ នៃ និស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬ សិស្សានុសិស្ស ដែលមិន ពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាត
៣. ចងខ្សែសញ្ញា ឬ ដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាព ដែលអាច
ធ្វើទៅបាន
៤. បិទផ្សាយសន្លឹកលទ្ធផលប្រឡង ឱ្យបាននៅឃ្លាតឆ្ងាយពីគ្នា ដោយប្រើក្ដារខៀន ផ្ទាំងបិទប្រកាស ឬ បញ្ហារផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបញ្ចៀសការប្រមូលផ្ដុំកកកុញនៃបេក្ខជនប្រឡង
៥. ចាត់ចែងឱ្យមានការដាក់ឧបករណ៍វាស់កម្ដៅ (ដែលបានបំពាក់ជូនតាមមណ្ឌលប្រឡងនីមួយៗ រួច ហើយ) ឬ ការបាញ់អាកុល (តាមលទ្ធភាពជាក់ស្ដែង) ជូនដល់បេក្ខជនដែលមកមើលលទ្ធផលប្រឡង
៦. ណែនាំឱ្យបេក្ខជន ដែលមកមើលលទ្ធផលប្រឡង ត្រូវពាក់ម៉ាសជាប្រចាំ និងដោយចាំបាច់បំផុត និងស្នើសុំឱ្យចាកចេញពីមណ្ឌលប្រឡងបន្ទាប់ពីការមើលឈ្មោះរួច ដោយមិនត្រូវបង្អែរបង្អង់ រង់ចាំ ឬ ប្រមូលផ្ដុំជួបជុំគ្នាឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោក លោកស្រី ជ្រាប និងអនុវត្តតាមការ ណែនាំខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងឱ្យទទួលបានប្រសិទ្ធភាព តាមការគួរ។
សូម លោក លោកស្រី ប្រធាន ទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ ៕
ដោយ : សុខ ខេមរា