រថយន្តធុនធំដឹកហ្គាស បុកជាមួយរថយន្តកង់ទីន័រពេញស្របទិសគ្នាពីក្រោយលាន់សូរដូចរន្ទះសំណាងមិនមានមនុស្សរងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់បង្កឡើងដោយរថយន្តធុនធំដឹកហ្គាសប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តកង់ទីន័រពេញស្របទិសគ្នាពីក្រោយទំហឹងយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះសំណាងមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៊៨និង៥០ នាទី យប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២២លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកបង្កហេតុមានឈ្មោះព្រិល សុធារិទ្ធ អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកហ្គាស ព៌ណសលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ហ៊ីយ៉ានដាយ ព៌ណសលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B៣៧២៦ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ចំណែករថយន្តកង់ទីន័រម្ខាងទៀតម៉ាក DAEWOO ព៌ណស ពាក់ស្លាកលេខ៧០C១២១.៧១ បើកបរដោយឈ្មោះ វ៉ ម៉ិញ ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបរ មានទីលំនៅភូមិហម៉ិញ ឃុំទុយហ្វង់ ស្រុកប៊ិនថាន់ ខេត្តប៊ិនថាន់ប្រទេសវៀតណាម។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានរថយន្តតធុនធំដឹកហ្គាសមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ព៌ណសលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B៣៧២៦លើផ្លូវជាតិលេខ១ ធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តកង់ទីន័រ
ម៉ាក DAEWOO ព៌ណស ពាក់ស្លាកលេខ៧០C១២១.៧១ក្នុងទិសដៅស្របគ្នាពីក្រោយទំហឹងយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះសំណាងមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិត។
ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៏បានមកដល់ធ្វើការវាស់វែងនិងអូសយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print