កញ្ញាឯក និងតារាបង្ហាញម៉ូតជាច្រើននឹងចូលរួមកម្មវិធីបុណ្យដាលាននៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំងស្អែកនេះ

ចែករំលែក៖

កំពង់ឆ្នាំង៖ ពិតជាប្លែកថ្មី និងបង្កើតបានបរិយាកាសសប្បាយរីករាយបន្ថែមទៀតហើយ បន្ទាប់ពីមានការប្រកាសថា ម្ចាស់មកុដកញ្ញាឯក និងតារាបង្ហាញម៉ូតមួយចំនួននិងលេចវត្តមានក្នុងកម្មវិធីបុណ្យដាលាននៅតំបន់សាលាលេខ៥ ខេត្តកំពង់ឆ្នាំងនៅសៅរ៍ស្អែកនេះ។ ម្ចាស់មកុដដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះគឺកញ្ញា ដាំសុភ័ក្រ សិរីមុន្នី Miss Earth Cambodia 2021 កញ្ញា ជាដារ៉ានី Miss International Cambodia 2021 និងបេក្ខភាពកញ្ញាឯក និងតារាបង្ហាញម៉ូតជាច្រើនរូបទៀត។

  នេះគឺជាលើកដំបូងហើយដែលពិធីបុណ្យដាលានដែលជាពិធីបុណ្យទំនៀមទម្លាប់របស់ប្រជាជនខ្មែរនាទីជនបទ ត្រូវបានចូលរួមដោយសិល្បករប្រុសស្រីល្បីឈ្មោះមួយចំនួនចូលរួម ពិសេសម្ចាស់មកុដកញ្ញាឯក និងតារាបង្ហាញម៉ូតជាដើម។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពី លោក ម៉ែន និមលរ័ត្ន ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models បានបញ្ចេញរូបថតមួយសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយការជូនដំណឹងទៅកាន់ទស្សនិកជនអំពីគម្រោងនៃការចូលរួមកម្មវិធីបុណ្យដាលានដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ ២០២២ នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។ 

  តាមការបញ្ជាក់របស់លោកបន្ថែមជាមួយសារព័ត៌មានយើងលោកបានមានប្រសាសន៍ថាកន្លងមកលោកធ្លាប់បានចុះទៅរៀបចំកម្មវិធីសប្បុរសធម៌នៅតំបន់ខាងលើជាមួយកញ្ញា រ៉េត សារីតានិងបានភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីមូលដ្ឋាននៅទីនោះ គាប់ជួនដែលគាត់រៀបចំពិធីបុណ្យដាលាននេះខាងគាត់ក៏បានគោរពអញ្ជើញលោកនិងសិល្បករ ទើបលោកនិងសិល្បករសម្រេចចិត្តចូលរួមដោយនឹងមានរៀបចំកម្មវិធីមួយចំនួនដូចជាការដើរបង្ហាញម៉ូត បន្ថែមពីលើកម្មវិធីតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់ដើម្បីបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ។ លោកថាគោលបំណងដែលលោកជំរុញឲ្យលើកទឹកចិត្តឲ្យកញ្ញាឯកMiss Cambodia  និងតារាបង្ហាញម៉ូតចូលរួមព្រោះតែលោកចង់ឲ្យពួកគាត់បានស្វែងយល់បន្ថែមពីប្រពៃណីទំនៀមទម្លាប់ខ្មែរនាទីជនបទពិសេសបុណ្យដាលាន ឬបុណ្យភូមិ តែម្តង។ លោកថាក្រុមការងារក៏បានរៀបចំទេយ្យទានប្រគេនព្រះសង្ឃ និងចាស់ៗក្នុងភូមិផ្ទាល់ ដែលកន្លងមកភេសជ្ជព្យូសធី ដែលធ្លាប់ជួយឧបត្ថម្ភកម្មវិធីប្រកួតកញ្ញាឯកកន្លងមកក៏បានទាំងជួយផ្តល់នូវភេសជ្ជសម្រាប់ប្រគេនព្រះសង្ឃនិងជូនដល់ចាស់ខ្លះផងដែរ។ លោកថាលោកពិតជារីករាយដែលទទួលបានឱកាសនេះហើយគ្រាន់តែស្តាប់ការបញ្ជាក់ពីពួកគាត់ក៏យើងមានអារម្មណ៍សប្បាយរីករាយក្នុងការចូលរួម ព្រោះតែពួកគាត់លើកឡើងថាត្រៀមទទួលក្រុមការងារ និងសិល្បករដោយម្ហូប្រពៃណីខ្មែរមួយចំនួនប្រចាំតំបន់ទាំងនំបញ្ចុក បបរមាន់ ប្រហុកលីង ទឹកគ្រឿងជាដើម៕ 

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print