ភ្នំពេញ : សូមបញ្ជាក់ថា, កាលពីម្សិលមិញ ! មានក្រុមហ៊ុនវិនិយោគលើទឹកប្រាក់ជាង ៤៣លានដុល្លារ ដោយឡែក ថ្ងៃនេះ មានក្រុមហ៊ុនចំនួន២ វិនិយោគទុនលើទឹកបាក់ ២២,១លានដុល្លារ ។ នេះបើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១- YH FINE MATERIALS CO., LTD: គម្រោងបង្កើតរោងចក្រផលិតម្សៅស៊ីលីកា (Micro Silica & Silica Powder) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៨កន្លែង។
២- MASTERY (MFG) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគចំនួន ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៧កន្លែង។
សូមបញ្ជាក់ថា, ក្រុមហ៊ុន ( YH FINE MATERIALS CO., LTD) និងក្រុមហ៊ុន (MASTERY (MFG) CO., LTD) និងអាចបង្កើតការងារបានចំនួន ៧៥៥ កន្លែង ដល់ប្រជាពលរដ្ឋមានការងារធ្វើ មានន័យស្រូបយកកម្លាំងពលកម្មក្នុងស្រុក ៕
ដោយ : សុខ ខេមរា