លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ចាត់ឱ្យតំណាងចុះសួរទុក្ខ លោកស្នងការរង ដែលមានជំងឺសំរាកនៅគេហដ្ឋាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ដល់ សុខទុក្ខមន្រ្តីក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចាត់លោកឧត្ដមសេនីយ៍​ត្រី​ សូ ប៊ុណ្ណារឹទ្ធិ ស្នងការរង ចុះសួរទុក្ខ លោកឧត្តមសេនីយ៍ ញាន សារឿន ស្នងការរង ដែលមានជំងឺសំរាកនៅគេហដ្ឋាន ។ 

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ញាន សារឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឳវាទ និងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ មានសុខភាពល្អ កម្លាំងកាយមាំមួន និងសម្រេចគ្រប់ភារ:កិច្ច។ 

សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ​ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានចុះសម្រួលចរាចរណ៍ជូន សិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print