ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ដល់ សុខទុក្ខមន្រ្តីក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចាត់លោកឧត្ដមសេនីយ៍ត្រី សូ ប៊ុណ្ណារឹទ្ធិ ស្នងការរង ចុះសួរទុក្ខ លោកឧត្តមសេនីយ៍ ញាន សារឿន ស្នងការរង ដែលមានជំងឺសំរាកនៅគេហដ្ឋាន ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ញាន សារឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ដែលតែងតែយកចិត្តទុកដាក់ដល់មន្រ្តីក្រោមឳវាទ និងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ មានសុខភាពល្អ កម្លាំងកាយមាំមួន និងសម្រេចគ្រប់ភារ:កិច្ច។
សូមជម្រាបថា ជារៀងរាល់ថ្ងៃដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានចុះសម្រួលចរាចរណ៍ជូន សិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុផងដែរ៕ដោយ៖ស តារា