ភ្នំពេញ៖ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង ដោយស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនោះដែរតំណាងអតីតសមាជិកអតីតគណបក្សប្រឆាំង បានឡេីងធ្វេីការប្តេជ្ញាចិត្ត ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មូលហេតុនៃការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃេីញជាក់ស្តែង អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រេីនរូបទៀត ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន ចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងសមាជិកសមាជិកាគណបក្ស ជាច្រេីនរូបទៀត
ក្នុងឱកាសនោះដែរ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនសង្កាត់បឹងទំពន់១ បានផ្តាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសលោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ
គណបក្សប្រជាជនកម្ពុជា តែងតែបេីកចំហជានិច្ច ក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិកសមាជិកាអតីតគណបក្សដ៏ទៃ ស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហេីយការសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមេីលឃេីញជាក់ស្តែងអំពីការដឹកនាំដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ឃេីញពីការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
បន្ថែមពីនេះលោក ប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា បេីពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍន៍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រេីនរូបទៀត
លោកប្រធាន បានណែនាំដល់ប្រជាពលដ្ឋទាំងអស់ សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខ ដល់សង្គមជាតិ ។ លោកប្រធាន បញ្ជាក់ថា ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក តែងតែមានមុខមន្ត្រីគណបក្សប្រជាជន ដេីម្បីជួយដោះស្រាយជានិច្ច គឺមិនសន្យាចោលដូចគេនោះទេ
ជាមួយនោះដែរ លោកប្រធាន ក៏បានបញ្ជាក់ជូនសមាជិកសមាជិកា ឱ្យបានយល់ និងដឹង អំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានធ្វេី និងកំពុងធ្វេីបន្ត ដូចជា៖
*១. រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍
*២. ការក៏សាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ
*៣. គោលនយោបាយឈ្នះឈ្នះ
*៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានថ្នល់ គ្រប់ទីកន្លែង តាមបណ្តាខេត្តក្រុង
*៥. ធ្វេីឱ្យប្រសេីរឡេីងនៅវិស័យអប់រំ ដេីម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រេីនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសាកលលោក
*៦. ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ
*៧. ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ លោកប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណ:ជនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ជាពិសេសទទួលយកការរាយការណ៍ សំណូមពរ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សា ដោះស្រាយ និងចាត់វិធានការជូនគាត់ឱ្យបានទាន់ពេលវេលា
ក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់ នៃសង្កាត់បឹងទំពន់១ ត្រូវតែចុះជួប និងសួរសុខទក្ខប្រជាពលរដ្ឋជាប្រចាំ ដោយផ្ទាល់ យ៉ាងសកម្ម ដេីម្បីសិក្សាស្វែងយល់អំពីការខ្វះខាត និងបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ
លោកប្រធាន សូមកោតសរសេីរដល់សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជន និងសមាជិកទេីបចូលថ្មីទាំងអស់ ដែលបានខិតខំ និងបម្រេីដោយស្ម័គ្រចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវខិតខំបន្ថែម ដេីម្បីគណបក្សប្រជាជនកម្ពុជា ជាមួយនោះដែរលោកប្រធាន ក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន ដេីម្បីចែកជូនសមាជិកថ្មីទាំង ១១៤នាក់ ផងដែរ។ ជាកិច្ចបញ្ចប់ លោកប្រធាន ក៏បានអញ្ជេីញផ្តល់កាតសមាជិកគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកថ្មីទាំង១១៤នាក់៕
ដោយ៖ស តារា