ការដោះលែង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក យី កុយ អាចស្ថិតក្នុងភាពមិនប្រក្រតី បន្ទាប់ពីចោទប្រកាន់ ពាក់ព័ន្ធពីបទ.ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ សូមរម្លឹកថា, លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ បានចេញដីកាអមសម្រេចឲ្យឃុំខ្លួនមន្ត្រីយោធាពាក់ផ្កាយ៣ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ដោយរង់ចាំសវនាការលើអង្គសេចក្តី អនុវត្តទៅតាមសាលដីកាបង្គាប់ឲ្យចាប់ខ្លួន នឹងឃុំខ្លួនរបស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍។

ជនជាប់ចោទមានឈ្មោះ យី កុយ ភេទប្រុស អាយុ៧៣ ឆ្នាំ មុខរ បរ បម្រើការងារនៅអគ្គលេខាធិការដ្ឋានៃក្រសួងការពារជាតិ (បច្ចុប្បន្នឮថា ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ) ស្នាក់នៅផ្ទះលេខ២០៥B ដីឡូតិ៍លេខ៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកផ្កាយ៣ យី កុយ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន កាលពិវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅ​ចំណុច មុខសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលការចាប់ខ្លួនលោកផ្កាយ៣យោធារូបនោះ សមត្តកិច្ចនគរបាលរាជធានីភ្នំពេញ អនុវត្តទៅតាមសាលដីកាបង្គាប់ឲ្យចាប់ខ្លួន នឹងឃុំខ្លួនរបស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ ។ ដីកាបង្គាប់ឲ្យចាប់ខ្លួន នឹងឃុំខ្លួនលោកផ្កាយ៣ យី កុយ ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីបទ.ផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ តាមបញ្ញាត្តិមាត្រា ២៨ នឹង មាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាអម ឲ្យសមត្ថកិច្ចយកជនជាប់ចោទទៅឃុំខ្លួន លុះពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបទបញ្ជារឲ្យសមត្ថកិច្ចដឹកមន្ត្រីយោធាផ្កាយ៣នោះ វិលត្រឡប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ។ ស្រាប់តែវេលាម៉ោង២ រសៀលថ្ងៃដដែលនេះ គេបានឃើញលោកផ្កាយ៣យោធា យី កុយ ហៅម៉ូតូកង់បី(ផាស្សេប)ជិះចេញពីសាលាដំបូងរាជធានីភ្នំពេញ ទៅផ្ទះវិញយ៉ាងរំភើយផាត់ ។

ពាក់ពន្ធនឹងការចាប់ខ្លួន.ឃុំខ្លួនមន្ត្រីយោធាផ្កាយ៣គឺលោក យី កុយ ផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះផ្សព្វផ្សាយព័ត៌មានជាសាធារណៈ កាលពីព្រឹកថ្ងៃទី១០ ខែមករា កន្លងទៅនោះដែរ ប៉ុន្តែមួយសន្ទុះក្រោយមកព័ត៌មាននោះក៏ត្រូវបានលប់បាត់ទៅវិញ ។

ជាចុងក្រោយ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំ ពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ (យី កុយ) ត្រូវបានដោះលែងហើយ តាមរយៈដីកាដំណោះ ស្រាយ លើកលែងការចោទប្រកាន់របស់ចៅក្រមស៊ើបសួរ ។
បញ្ហាដោះលែងខាងលើនេះ អ្នកច្បាប់ខ្លះបានលើកឡើងថា, នីតិវិធីនេះអាចមិនប្រក្រតី ដោយលើកថា, ករណីនេះវាអត់ស៊ីសង្វាក់គ្នា ជាធម្មតាកាលណាមន្ត្រីនគរបាលយុត្តិធម៌ចាប់តាមអំណាចដីកាសាលាឧទ្ធរណ៍ មានន័យថា សាលាឧទ្ធរណ៍ជំនុំជម្រះហើយ ត្រូវចេញសាលដីកា១ទៀត បង្គាប់អោយចាប់ខ្លួនតាមអំំណាចសាលដីកាសាលាឧទ្ទរណ៍ ។ ដូច្នេះពេលចាប់ហើយត្រូវយកទៅឃុំខ្លួន ។ ផ្ទុយទៅវិញ ប្រសិនបើសាលដីកានោះកំបាំងមុខ លោក យី កុយ អាចដាក់ពាក្យប្តឹងជំទាស់នៃសាលដីកាកំបាំងមុខ ដើម្បីជម្រះឡើងវិញ។ ប៉ុន្តែមិនអាចដោះលែងភ្លាមៗបែបនេះទេ ព្រោះពេលប្តឹងជំទាស់ គេយកដាក់ឃុំបណ្តោះអាសន្នសិន រួចតុលាការរកពេលកំណត់ ពេលវេលាជម្រះ យ៉ាងហោចណាស់ក៏ត្រូវប្រើពេល១សប្តាហ៍ ។ ប៉ុន្តែជាចុងក្រោយ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំ ពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ (យី កុយ) ត្រូវបានដោះលែងហើយ តាមរយៈដីកាដំណោះ ស្រាយ លើកលែងការចោទប្រកាន់របស់ចៅក្រមស៊ើបសួរ។ អាចផ្ទុយពីនីតិវិធី ដូច្នេះគេចង់ដឹងថា, តើអង្គហេតុនោះយ៉ាងដូចម្តេច ! ឬក៏ចាប់ខ្លួននេះ មានសាលដីកាចាប់១របស់សាលាឧទ្ទរណ៍ ឬចាប់ខ្លួនតាមដីកា១ផ្សេងទៀតសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ។ ដូច្នេះអាចមានសំណុំរឿងមួយនៅសាលាដំបូងរាជធានីភ្នំពេញ ហើយចៅក្រមស៊ើបសួរគាត់ចេញ ដីកាបង្គាប់អោយចាប់ខ្លួន ។ ពេលចាប់ខ្លួន គាត់ស៊ើបសួរទៅ អត់មានបទល្មើសអ្វីទេ ចៅក្រមស៊ើបសួរមិនឃុំខ្លួនគាត់ទេ អាចអនុញ្ញាតឲ្យគាត់ត្រឡប់ទៅវិញ ប៉ុន្តែភ្លាមៗនោះមិនអាចធ្វើការលើកលែងការចោទប្រកាន់បានទេ មានតែអនុញ្ញាតអោយទៅផ្ទះ ។ រួចហើយចៅក្រមត្រូវចេញដំណឹងមួយបិទការស៊ើបសួរ ក្នុងសំណុំរឿងនេះ។ ក្រោយមកចៅក្រមស៊ើបសួរគាត់មានសិទ្ធិចេញ ចេញដីកាដំណោះស្រាយពីរប្រភេទ។ មានន័យថាដីកាដំណោះស្រាយទី១ គឺដីកាលើកលែងការចោទប្រកាន់, ទី២ អាចចេញដីកាដំណោះស្រាយបញ្ជូនទៅជំនុំជម្រះ ។

បើអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងខាងលើមានន័យថា មានសំណុំរឿងមួយទៀតនៅសាលាដំបូងរាជធានីភ្នំពេញ នៅចៅក្រមស៊ើបសួរនៅឡើយ ដូច្នេះមន្ត្រីនគរបាលត្រូវបានចាប់ខ្លួនតាមចៅក្រមស៊ើបសួរ ដូច្នេះចៅក្រមស៊ើបនៅសាលាដំបូងរាជធានីភ្នំពេញគាត់មានសិទ្ធិឃុំឬមិនឃុំ ។ ផ្ទុយទៅវិញប្រសិនបើចាប់តាមសាលដីកា របស់សាលាឧទ្ធរណ៍ ត្រូវតែឃុំខ្លួនដាច់ខាត ហើយសាលាឧទ្ធរណ៍បានមានសិទ្ធិចេញពីការឱ្យដោះលែង ។ បើចាប់តាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ ត្រូវតែប្ដឹងជំទាស់ឡើងវិញ ក្នុងករណីកំបាំងមុខ។ បើចំពោះមុខ គឺប្ដឹងសារទុក្ខទៅតុលាការកំពូល ហើយមានតែតុលាការកំពូលទេដែលមានសិទ្ធិធ្វើការដោះលែង។
គេឆ្ងល់ថា, លោក យី កុយ មានប៉ុន្មានសំណុំរឿង នៅសាលាដំបូងរាជធានីភ្នំពេញ ! មានគេប្ដឹងឬទេ ! ហើយមានសំណុំរឿងនៅចៅក្រមស៊ើបទេ ហើយការចាប់ខ្លួនដោយមន្ត្រីនគរបាលយុត្តិធម៌នោះ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូង ឬក៏ចាប់តាមសាលដីកាបង្គាប់ឱ្យចាប់ខ្លួនតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍! ឬមួយក៏ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌គាត់ចាប់ខ្លួនតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូង ករណីនេះគឺចៅក្រមគាត់មានសិទ្ធិដោះលែង ឬក៏មានសិទ្ធិឃុំឬមិនឃុំ ឱ្យទៅផ្ទះបណ្ដោះអាសន្ន ។ ដូច្នេះរឿងដោះលែង លោក យី កុយ ស្ថិតក្នុងអាថ៍កំបាំងនៅឡើយ។ បញ្ហានេះអង្គភាព “នគរដ្រេហ្គន” នៃមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” រង់ចាំការបកស្រាយ បំភ្លឺពី លោក យី កុយ និងតុលាការ រាល់ម៉ោងធ្វើការ ៕

...


ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print