ស្រុតអគារកម្ពស់ ៣៩ ជាន់នៅកូរ៉េខាងត្បូង ស្លាប់និងបាត់ខ្លួនជាច្រើន

ចែករំលែក៖

នៅថ្ងៃទី១៥ខែមករា សារព័ត៌មាន AAP បានផ្សាយថា ក្រុមជួយសង្គ្រោះកូរ៉េខាងត្បូង បានខិតខំស្វែងរកជនរងគ្រោះជាប់នៅក្រោមគំនរបាក់បែក ក្រោយពីអគារកម្ពស់៣៩ជាន់បានបាក់ស្រុតមួយផ្នែកកាលពី៤ថ្ងៃមុន ស្ថិតនៅក្នុងទីក្រុង Gwangju ។ មន្ត្រីនៅក្នុងទីក្រុង Gwangju បានឱ្យដឹងថា មានបុរសម្នាក់ស្លាប់គឺជាកម្មករសំណង់ម្នាក់ក្នុងចំណោម៦នាក់ដែលបានបាត់ខ្លួនក្រោយការបាក់ស្រុត។ ក្រុមជួយសង្គ្រោះរាប់សិបនាក់ បានខិតខំស្វែងរកជួយសង្គ្រោះដោយមានគ្រឿងចក្រធុនធំ ។ សកម្មភាពជួយសង្គ្រោះត្រូវបានយឺតយ៉ាវដោយសារតែបារម្ភពីការបាក់ស្រុតផ្នែកផ្សេងទៀតនៃអគារ ។ ការបាក់ស្រុតអគារលើកនេះបានបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីមហាជនដែលបានចាត់ទុកថាកម្រិតសុវត្ថិភាពក្នុងការសាងសង់មានសភាពធូររលុង ដោយសារតែល្បឿននៃកំណើរសេដ្ឋកិច្ចយ៉ាងលឿនរបស់កូរ៉េខាងត្បូង។ រដ្ឋាភិបាលបានបង្កើតការិយាល័យបណ្តោះអាសន្នរបស់ក្រុមហ៊ុន HDC Hyundai Development ដែលជាក្រុមហ៊ុនសាងសង់អគារខាងលើដើម្បីស្រាវជ្រាវថា តើក្រុមហ៊ុននេះបានបំពានច្បាប់សុវត្ថិភាពក្នុងការសាងសង់ដែរឬទេ?៕ ដោយសាធី
រូបថត៖congan.com.vn


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print