នៅថ្ងៃទី ១៤ខែមករា ហុល្លង់បានប្រកាស ធ្វើពហិការការទូតអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២នេះ ។ ក្រោការប្រកាសរបស់ហុល្លង់ ប្រទេសដាណឺម៉ាក់ក៏បានប្រកាសធ្វើពហិការផងដែរ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បានប្រកាសថា រដ្ឋាភិបាលដាណឺម៉ា បានសម្រេចមិនបញ្ជូនមន្ត្រីការទូតចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារ នៅក្នុងទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក់បញ្ជាក់ថា គ្មានអ្វីអាថ៍កំបាំងឡើយ ការមិនបញ្ជូនមន្ត្រីការទូតទៅចូលរួមគឺបារម្ភពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសចិន។ នៅមុនការសម្រេចរបស់ដាណឺម៉ាក អ្នកនាំពាក្យក្រសួងការបរទេសហុល្លង់ លោក Frits Kemperman បានប្រកាសថា នឹងមិនបញ្ជូនគណៈប្រតិភូ ទៅចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងនោះឡើយ ដោយសារតែវិធានការរិតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវិដ១៩របស់ចិន។ ប្រទេសដែលធ្វើពហិការ បញ្ជូនមន្ត្រីការទូតទៅចូលរួម ដំបូងគេបង្អស់គឺអាមេរិក ដោយអាមេរិកចោទប្រកាន់ចិនមិនគោរព្ធសិទ្ធិមនុស្ស។ បន្ទាប់មកគឺប្រទេស អូស្ត្រាលី អង់គ្លេស ជប៉ុន ក៏បានដើរតាមអាមេរិកមិនបញ្ជូនមន្ត្រីការទូតទៅចូលរួមផងដែរ ៕ដោយ៖សាធី
រូបថត៖Reuters.