៣ ថ្ងៃជាប់គ្នាពិភពលោកមានករណីឆ្លងកូវីដ១៩ ជាង ៣លាននាក់ក្នងមួយថ្ងៃៗ

ចែករំលែក៖

ពិភពលោកមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់រយៈពេល៣ថ្ងៃជាប់គ្នា ដោយក្នុងមួយថ្ងៃៗមានករណីឆ្លងជាង ៣លាននាក់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកពិភពលោកមានករណីឆ្លងរហូតដល់ទៅជាង៣,១លាននាក់ ហើយអាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេ គឺជាង៨សែននាក់ក្នុងពេល២៤ម៉ោង។ តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១៥ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ១៩ សរុបជាង ៣២៤លាននាក ក្នុងនោះស្លាប់ជាង ៥,៥ លាននាក់ និងជាសះស្បើយវិញ ជាង ២៦៥លាននាក់។ អាមេរិកជាប្រទេសមានករណីឆ្លងច្រើនជាងគេដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៨០៥,៦២០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,១៤០នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៦៦,១៦២,៧៥៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៦៩,២១២នាក់ និងជាសះស្បើយឡើងសរុបជាង ៤៣.០២លាននាក់។ បន្ទាប់មកគឺប្រទេសបារាំង មានករណីឆ្លងកូវីដ១៩ ក្នុងពេល២៤ម៉ោង មានដល់ទៅ ៣២៩ពាន់នាក់ និងលំដាប់ទីបីគឺឥណ្ឌា មានករណីឆ្លងជាង ២៦៧ពាន់នាក់ អីតាលីជាង ១៨៦ពាន់នាក់ អេស្បាញជាង១៦២ពាន់នាក់ …។ ភាគច្រើនករណីឆ្លងថ្មីគឺពាក់ព័ន្ធនិងវីរុសបំប្លែងថ្មីអូមីក្រុង៕ដោយ៖សាធី

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print