សន្និបាត​គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ បូកសរុបលទ្ធផលការងារអនុវត្តន៍កម្មវិធីនយោបាយ​ របស់គណបក្សសង្កាត់អាណត្តិទី៤​ (២០១៧-២០២២)​ និងទិសដៅភារកិច្ច អាណត្តិទី៥ រយ:ពេល ៥ឆ្នាំបន្ត ( ២០២២-២០២៧ )

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​ សន្និបាត​ គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពន់ទី១ របាយការណ៍ បូកសរុបលទ្ធផលការងារអនុវត្តន៍កម្មវិធីនយោបាយ​ របស់គណបក្សសង្កាត់អាណត្តិទី៤​ (២០១៧-២០២២)​ និងទិសដៅភារកិច្ច អាណត្តិទី៥ រយ:ពេល ៥ឆ្នាំបន្ត ( ២០២២-២០២៧ )។

ក្នុងពិធីសន្និបាតនេះដែរក៏មានការចូលរួមពីលោកអនុប្រធានក្រុមការងារ លោកប្រធាន អនុប្រធានក្រុមការងារចុះជួយភូមិទាំង១១ សមាជិកក្រុមប្រឹក្សាសង្កាត់ និងសមាជិក សមាជិកា គណបក្សជាច្រេីនរូបទៀត។

លទ្ធផលទទួលបាន ក្រោមការដឹកនាំរបស់លោក ស ថេត ប្រធានក្រុមការងារសង្កាត់បឹងទំពន់ទី១ បានក៏សាងរួចរាល់អគារថ្មីគណបក្សសង្កាត់ទំហំ ១២ម៉ែត្រ​ គុណនិង​ ១៥ម៉ែត្រ​ កម្ពស់២ជាន់ សាងសង់សាលាសន្សំបុណ្យ ទំហំ ៨ម៉ែត្រ​ គុណ​និង​ ២០ម៉ែត្រ​ ក៏សាងសាលាពុទ្ធិក:វិទ្យាល័យ សម្តេចព្រះធម៌លិខិត លាស់ឡាយ ១អាគារ កម្ពស់២ជាន់ កសាងអាគារសាលាសន្សំកុសលចំនួន ១ កម្ពស់២ជាន់ មាន ១០បន្ទប់ កសាងអាគារសិក្សាវិទ្យាល័យចំរេីនផល កម្ពស់៣ជាន់ មាន១៥បន្ទប់ ផ្តល់ជូននៅអពូលសូឡាចំនួន ៧០អំពូលដេីម្បីបំភ្លឺតាមផ្លូវសាធារណៈនៅសង្កាត់ រៀបចំធ្វេីផ្លាកគណបក្សថ្មីចំនួន ៥០ស្លាក ជាពិសេសបានយកចិត្តទុក្ខដាក់ជាខ្លាំង ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាប្រឈមលេីផ្នែកជីវភាព ដោយបានផ្តល់ការជួយឧបត្ថម្ភជាច្រេីនលេីក ដេីម្បីជួយកាត់បន្ថយការលំបាក នៅពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈមបញ្ហាក្នុងដំណាក់កាលនៃការឆ្លងរាលវីរុសកូវីដ១៩។

ក្នុងឱកាសនោះដែរលោកប្រធានគណបក្សសង្កត់បឹងទំពន់ទី១​ បានអានរបាយការណ៍លទ្ធផលដែលសង្កាត់អនុវត្តបាន​នៅអាណត្តិទី៤​ និងទិសដៅផែនការ៥ឆ្នាំបន្ត​ ( ២០២២-២០២៧​ )​ ដូចជាការពង្រឹងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងឆាប់រហ័សដោយឥតគិតថ្លៃ​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ឱ្យបានល្អក្នុងមូលដ្ឋាន​ ជាពិសេសផ្តោតសំខាន់លេីជម្រុញលេីវិស័យផ្សេងៗទៀត​ ដូចជាវិស័យសុខាភិបាល​ អប់រំ​ បរិស្ថាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យបានកាន់តែប្រសេីរទាក់ទងទៅនឹងការសាងសង់កែលម្អផ្លូវ​ រៀបចំប្រព័ន្ធលូ​ ។ ល។

បន្ទាប់ពីមានចូលរួមមតិ​ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ​ លោក​ ស​ ថេត​ ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១​ សូមធ្វេីការកោតសរសេីរដល់ក្រុមការងារទាំងអស់ដែលបានខិតខំអនុវត្តការងារបានយ៉ាងល្អប្រសេីរក្នុងរយ:ពេល៥ឆ្នាំកន្លងមក​ ទោះជាយ៉ាងណាឯកឧត្តមប្រធាន​ បានណែនាំដល់ប្រធានគណបក្សសង្កាត់​ អនុប្រធាន​ និងសមាជិក​ សមាជិកា គណបក្សទាំងអស់ត្រូវខិតខំបន្ថែម​ ដេីម្បីអនុវត្តការងារឲ្យបានកាន់តែប្រសេីរឡេីង ចុះស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីរបាយការណ៍ប្រជាពលរដ្ឋទីទាល់ក្រ ដែលជួបប្រទះការខ្វះខាតផ្នែកជីវភាពជាក់ស្តែង ត្រូវផ្តល់ការជួយឲ្យបានត្រឹមត្រូវ និងចំគោលដៅ ជាពិសេសបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត​ ។

ក្នុងឱកាសនោះដែរលោកប្រធាន​ បានឯកភាពលេីសំណូមពររបស់ប្រជាពលរដ្ឋ​ ដូចជាការសាងសង់ខ្លោងទ្វារសាលាបឋមសិក្សាសន្សំកុសល​ ដាក់បន្ថែមអំពូលភ្លេីងសូឡា​ នៅតាមទីតាំង​មួយចំនួនដែលនៅមានសភាពងងឹតនៅឡេីយ​ ហេីយក៏បានណែនាំដល់ប្រធានគណបក្សសង្កាត់​ ឱ្យយកចិត្តទុកដាក់លេីសុខទក្ខ​ ក្តីកង្វល់​ សំណូមពរ​ ក៏ដូចជាបញ្ហាប្រឈមទូទៅដែលប្រជាពលរដ្ឋជួបប្រទះ​ ដូចជាការផ្តល់សេវាទូទៅ ការធ្វេីសំបុត្រកំណេីត​ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរ ម្យ៉ាងវិញទៀតត្រូវយកចិត្តទុកដាក់លេីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងមូលដ្ឋាន បង្ការ និងទប់ស្កាត់ក្រុមក្មេងទំនេីង​ ស្រាវជ្រាវបង្ក្រាបការជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន ត្រូវតែចុះអន្តរាគមន៍ភ្លាមៗនៅពេលទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋដូចជាករណីសណ្តាប់ធ្នាប់ ករណីហិង្សា ករណីក្មេងទំនេីង ករណីប្រេីប្រាស់គ្រឿងញៀន ក៏ដូចជាករណីផឹកសុីបង្កសម្លេងរំខាន ជាពិសេសបង្ការទប់ស្កាត់រាល់បទល្មេីសនានា ដូចជាការគាស់ផ្ទះ លួច ឆក់ ។ល។

ជាកិច្ចបញ្ចប់លោក ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានកោតសរសេីរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែង ៥ឆ្នាំកន្លងមកនេះ ក៏ដូចជាការផ្តល់អនុសាសន៍ណែនាំល្អៗជាច្រេីន ជាពិសេសត្រូវមានកិច្ចសហការផ្ទៃក្នុងឲ្យបានល្អ ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ដល់បងប្អូនប្រជាពលរដ្ឋទូទាំងសង្កាត់ ឲ្យទទួលបាននូវភាពជឿទុកចិត្ត ដេីម្បីឈានដល់ការទទួលបាននូវជ័យជំនះនាពេលបោះឆ្នោតខាងមុខ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print