ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើ២ខ្នងផ្អើលទាំងថ្ងៃចែសនៅស្រុកឧត្តុង្គ

ចែករំលែក៖

ខេត្ត​កំំ​ពង់​ស្ពឺ​ ៖​ មានអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលថ្ងៃចែសបំផ្លាញផ្ទះ​ប្រជា​ពលពលរដ្ឋចំនួន​ ០២​ខ្នង​ និងសម្ភារប្រើប្រាស់អស់ជាច្រើនដោយសារឆ្លងចរន្តអគ្គិសនី។​

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃ​សៅរ៍​ ១៣​ កើត​ ខែបុស្ស​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព.ស.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ភូមិ​គ​ង្រុ​ត​ ឃុំ​ពាំង​ល្វា​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។
​សមត្ថកិច្ច​នគរបាលស្រុកឧត្តុង្គបានឲ្យ​ដឹង​ថា​ ការ​ឆេះ​ផ្ទះ​នេះមានទី​១​ មាន​ទំហំ​ ៦×៨​ ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ជញ្ជាំង​ក្តា​រ ថ្ម​ក្រោម​ និង​ យ៉ាក​មុខ​ ទំហំ​៧×៨​ ម៉ែត្រ​ ធ្វើ​អំពី​ដែក​ប្រក់ស​ង្ក័​សី​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ យ៉ា​ន់​ ថន​ ភេទ​ ប្រុស​ អាយុ​៤៩​ឆ្នាំ​ និង​ ប្រពន្ធ​ឈ្មោះ​ អុ​ន​ វន​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ករណី​នេះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​អស់​ផ្ទះ​១​ខ្នង​ ទំហំ​ ៦​ ម៉ែត្រ​ ×​ ៨​ ម៉ែត្រ​ និង​ យ៉ាក​មុខ​ទំហំ​ ៧​ ម៉ែត្រ​×៨​ ម៉ែត្រ​ ខូចខាត​ទាំងស្រុង​ និង​ឆេះ​អស់​គ្រែ​ដេក​ចំនួន​ ០៣​ ទូដាក់​ខោអាវ​ចំនួន​០២​ ទូទឹកកក​ចំនួន​០១​ ប្រាក់​ដុល្លារ​ចំនួន​ ២០០០(​ពីរ​ពាន់​)​ដុល្លារ​អា​មេ​រិ​ក​)​ និង​ សម្ភារៈ​ក្នុងផ្ទះ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ។​
ប្រភពដដែលបានឲ្យដឹងទៀតថា
​បន្ទាប់​មក​ ក៏ក៏ឆេះរាល​បន្ត​ដល់​ផ្ទះ​ទី​២​ មាន​ទំហំ​ ៦×៨​ ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​ក្បឿង​ ជញ្ជាំង​ក្តារ​ ថ្ម​ក្រោម​ និង​ យ៉ាក​មុខ​ ទំហំ​ ៧×៨​ ម៉ែត្រ​ ធ្វើ​អំពី​ដែក​ ប្រក់ស​ង្ក័​សី​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ អុ​ន​ តូ​ ភេទ​ ប្រុស​ អាយុ​ ៤៣​ ឆ្នាំ​ និង​ ប្រពន្ធ​ឈ្មោះ​ ហេង​ នី​ម​ អាយុ​ ៤៣​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ បណ្តាល​ឲ្យ​ឆេះ​អស់​ផ្ទះ​១​ ខ្នង​ទំហំ​ ៦×៨​ ម៉ែត្រ​ និង​ យ៉ាក​មុខ​ ទំហំ​ ៧​ ×៨​ ម៉ែត្រ​ ម៉ូតូ​ម៉ាក​ហុងដា វ៉េវ​ ចំនួន​ ០១​ គ្រឿង​ គ្រែ​ដេក​ចំនួន​ ០២​ និង​ ទូ​ដាក់​ខោអាវ​ចំនួន​ ០១​ លុយ​ ដុល្លា​ចំនួន​ ១០០០$​ (​មួយ​ពាន់​ដុល្លា​អា​មេ​រិ​ក​)​ និង​ សម្ភារ​ក្នុងផ្ទះ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ឆេះ​ខូចខាត​ទាំងស្រុង​ ។​
​ករណី​ខាងលើ​នេះ​ម្ចាស់ផ្ទះទី២អះអាងប្រាប់សមត្ថកិច្ចថាបណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ដើម​ពី​ផ្ទះ​របស់​ឈ្មោះ​ យ៉ា​ន់​ ថន​ និង​ឈ្មោះ​ អុ​ន​ វន​ ហើយ​បាន​ឆេះ​រាល​ទៅ​ដល់​ផ្ទះ​របរបសគាត់តែមិន​មាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។​

​ចំពោះ​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អគ្គិភ័យនេះវិញ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ចំនួន​ ០៥​ នាក់​ រថយន្ត​ពន្លត់អគ្គីភ័យ​០១​គ្រឿង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាំង​ល្វា​ ចំនួន​០៤​នាក់​ និង​ប្រជា​ការពារ​ចំនួន​០៥​នាក់​ចេញទៅជួពន្លត់ដោយ ប្រើប្រាស់​ទឹក​អស់​ចំនួន​០២រថយន្ត ទើប​ភ្លើង​រលត់ជាស្ថាពរ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print