ខេត្តកំំពង់ស្ពឺ ៖ មានអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលថ្ងៃចែសបំផ្លាញផ្ទះប្រជាពលពលរដ្ឋចំនួន ០២ខ្នង និងសម្ភារប្រើប្រាស់អស់ជាច្រើនដោយសារឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិគង្រុត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានឲ្យដឹងថា ការឆេះផ្ទះនេះមានទី១ មានទំហំ ៦×៨ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម និង យ៉ាកមុខ ទំហំ៧×៨ ម៉ែត្រ ធ្វើអំពីដែកប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់ឈ្មោះ យ៉ាន់ ថន ភេទ ប្រុស អាយុ៤៩ឆ្នាំ និង ប្រពន្ធឈ្មោះ អុន វន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ករណីនេះបណ្តាលឲ្យឆេះខូចខាតអស់ផ្ទះ១ខ្នង ទំហំ ៦ ម៉ែត្រ × ៨ ម៉ែត្រ និង យ៉ាកមុខទំហំ ៧ ម៉ែត្រ×៨ ម៉ែត្រ ខូចខាតទាំងស្រុង និងឆេះអស់គ្រែដេកចំនួន ០៣ ទូដាក់ខោអាវចំនួន០២ ទូទឹកកកចំនួន០១ ប្រាក់ដុល្លារចំនួន ២០០០(ពីរពាន់)ដុល្លារអាមេរិក) និង សម្ភារៈក្នុងផ្ទះផ្សេងៗមួយចំនួនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា
បន្ទាប់មក ក៏ក៏ឆេះរាលបន្តដល់ផ្ទះទី២ មានទំហំ ៦×៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ថ្មក្រោម និង យ៉ាកមុខ ទំហំ ៧×៨ ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់ឈ្មោះ អុន តូ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ និង ប្រពន្ធឈ្មោះ ហេង នីម អាយុ ៤៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យឆេះអស់ផ្ទះ១ ខ្នងទំហំ ៦×៨ ម៉ែត្រ និង យ៉ាកមុខ ទំហំ ៧ ×៨ ម៉ែត្រ ម៉ូតូម៉ាកហុងដា វ៉េវ ចំនួន ០១ គ្រឿង គ្រែដេកចំនួន ០២ និង ទូដាក់ខោអាវចំនួន ០១ លុយ ដុល្លាចំនួន ១០០០$ (មួយពាន់ដុល្លាអាមេរិក) និង សម្ភារក្នុងផ្ទះផ្សេងៗមួយចំនួនទៀត ឆេះខូចខាតទាំងស្រុង ។
ករណីខាងលើនេះម្ចាស់ផ្ទះទី២អះអាងប្រាប់សមត្ថកិច្ចថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនីផ្ដើមពីផ្ទះរបស់ឈ្មោះ យ៉ាន់ ថន និងឈ្មោះ អុន វន ហើយបានឆេះរាលទៅដល់ផ្ទះរបរបសគាត់តែមិនមានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
ចំពោះកិច្ចប្រតិបត្តិការជួយសង្គ្រោះអគ្គិភ័យនេះវិញ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គ ចំនួន ០៥ នាក់ រថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា ចំនួន០៤នាក់ និងប្រជាការពារចំនួន០៥នាក់ចេញទៅជួពន្លត់ដោយ ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបភ្លើងរលត់ជាស្ថាពរ ៕