ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង ដោយសារឆ្លងចរន្តអគ្គិសនីចេញពីកង់អាគុយ បណ្ដាលឱ្យឆេះផ្ទះជាន់ទី១ ផ្អើលសមត្ថកិច្ចទាំងកណ្ដាលអាធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ១២ និង៤០នាទីរំលងអាធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ នៅចំណុច ផ្ទះលេខ៣៣G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះខាងលេីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីកង់អាគុយ ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ ៤ម៉ែត្រ គុណនិង ១៦ម៉ែត្រ ជាន់ទី១ និងឆេះម៉ូតូប្រើអាគុយ ចំនួន៣គ្រឿង កង់អាគុយ១ អាគុយ ចំនួន២គ្រឿង គ្រឿងបន្លាស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
គួរបញ្ជាក់ថា អគ្គិភ័យ បានពន្លត់បានទាំងស្រុង នៅវេលាម៉ោង១ រំលងអាធ្រាត្រនៅថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៥គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ ម៉ែត្រគូប និងរថយន្តក្រសួងមហាផ្ទៃចំនួន ២ គ្រឿង មិនបានប្រេីប្រាស់ទឹក៕ដោយ៖សហការី