កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី១៦ខែមករា ឆ្នាំ.២០២២ វេលាម៉ោង ១៥:៣០នាទីតសៀល កំលាំងខណ្ឌឬស្សីកែវ បានធ្វើការឃាត់ ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ខណ្ឌដូនពេញបានសំរេចតែរត់មិនរួច នៅចំណុច ផ្លូវលេខ៥ភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឧឬស្សីកែវ រាជធានីភ្នំពេញ ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា   កំលាំងខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវនិងបាន ឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ខណ្ឌដូនពេញបានសំរេចតែរត់មិនរួច ជនសង្ស័យរួមមាន

១-ឈ្មោះ ផល សែមប៉ាទ្រីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន។

២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន។

៣-ឈ្មោះ សុទ្ធ ជីវន្ត័ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន។

៤-ឈ្មោះ ជូរ ដេវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន 

*សម្ភារះដកហូតរួមមាន

– ម៉ូតូ១គ្រឿងម៉ាកស្កុបពីពណ៍ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 1IH 9523

-ទូរសព្ទចំនួន៣គ្រឿងម៉ាក Iphone12proពណ៌ទឹកមាស Iphone 7pluse ទឹកមាស Iphone6 pluseពណ៌ទឹកមាស។

 បច្ចុប្បន្នអធិការដ្ឋានខណ្ឌឬស្សីកែវបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងអោយអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការបន្តរនិតិវិធីច្បាប់។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print