ចាប់បានជនសង្ស័យ៣នាក់ដែលយកកាំភ្លើងកែច្នៃបាញ់សម្លាប់មនុស្សរួចរត់គេចខ្លួនបានហើយ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីឃាតកម្មសម្លាប់មនុស្សនៅស្រុកសណ្ដានកាលពីរសៀលម៉ោង២និង៣០នាទីថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៦នៅតំបន់បឹងធំ ខាងត្បូងភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាករណីឃាតកម្មបាញ់សម្លាប់បង្កឡើងដោយជនសង្ស័យ៣នាក់​មានទី១ឈ្មោះ​ មិន បឿន អាយុ២៥ឆ្នាំ រស់នៅភូមិកែរ៉ង ទី២​ ឈ្មោះ​ ខេង សុផាត អាយុ ២១ឆ្នាំ រស់នៅ ភូមិកែរ៉ង និងទី៣ ឈ្មោះ ខាន់ ឡែន អាយុ២១ ឆ្នាំ ទីលំនៅ ភូមិ ទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អាវុធដែលជនសង្ស័យប្រើគឺកាំភ្លើងឆ្នុក(កាំភ្លើងកែច្នៃ)។ ចំណែកជនរងគ្រោះមានឈ្មោះ ឈន វួច អាយុ២៦ឆ្នាំទីលំនៅភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា​ ក្នុងចំណោមជនសង្ស័យ៣នាក់ម្នាក់ត្រូវជាបងថ្លៃរួមដៃគ្នាសម្លាប់ប្អូនថ្លៃដោយសារមានគំនុំរឿងជនរងគ្រោះធ្លាប់ទះកំផ្លៀងប្រពន្ធជនសង្ស័យពីមុនមក​ ហើយជនសង្ស័យទាំង៣កំពុងរត់គេច់ខ្លួន សមត្ថកិច្ចប៉ូលីសនិង​ កងរាជអាវុធកំពុងតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមនីតិវីធីច្បាប់។

លោក អួង​ម៉ូលី អធិការស្រុកសណ្ដាន បានបញ្ជាក់អោយដឹងថាៈ រហូតមកដល់​ វេលាម៉ោង ២និង២០នាទីរំលងអាធ្រាត្រឈានដល់ ថ្ងៃទី២០ មេសាឆ្នាំ២០១៦ សមត្ថកិច្ចស្ទាក់ចាប់បានជនសង្ស័យទាំង៣នាក់ហើយនៅចំនុច យក្សកតី ភូមិអង្គសែនជ័យ ឃុំខ្វែងស្រុកសណ្ដាន់​ ខេត្តកំពង់ធំ​ ។

ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿង​បញ្ជូនមកស្នងការខេត្តកំពង់ធំនារសៀលថ្ងៃនេះផងដែរ​៕

image

image

image

image1614

image1612

ដោយ៖ ប៊ុន រិទ្ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print