ភ្នំពេញ៖ នៅសាលាប្រជុំសាលាខណ្ឌដូនពេញ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានបើកសិក្ខាសាលាស្តីពី “ការងារគ្រប់គ្រងសំរាម សំណល់ រឹង នៅរាជធានីភ្នំពេញ” សម្រាប់ ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង សម្របសម្រួលដោយ ក្រុមហ៊ុន មីហ្ស៊ុដា សានីថេសិន (ខេមបូឌា)ឯ.ក។
ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ ការិយាល័យសាធារណៈការខណ្ឌ មន្ត្រីបរិស្ថានខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋ សរុប ១៥០នាក់ ។
គួរបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបំផុសអោយប្រជាពលរដ្ឋយល់ដឹង ការរក្សារទុកដាក់សំរាម បែងចែកសំរាម ស្ងួត-សំរាមសើម ឬសំណល់រឹង ឱ្យបានត្រឹមត្រូវ និងតាមម៉ោងពេលដែលបានកំណត់ ដើម្បីធានាបាននូវវឌ្ឍនភាពឈានទៅរកទំលាប់ថ្មីនៃការរស់នៅ ផ្សារភ្ជាប់ជាមួយវិធានការផាកពិន័យ ដែលនឹងអនុវត្តន៍ លើសកម្មភាពចោលសំរាមគ្មានសណ្តាប់ធ្នាប់ និងខុសពេលវេលាដែលបានកំណត់ផងដែរ៕ដោយ៖ស តារា