សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបុរសម្នាក់ជាឪពុកចុងចាប់រំលោភសេពសន្ថវ:កូនស្រីប្តីដើមរបស់ប្រពន្ធបានសម្រេច ១២ដង

ចែករំលែក៖

ខេត្តបាត់ដំបង÷ប្រភពពីសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា សមត្ថកិច្ចជំនាឋញបានឃាត់ខ្លួនបុរសម្នាក់ជាឳពុកចុងដែលមានតណ្ហាក្រាស់ចាប់កូនស្រីប្តីដើមរបស់ប្រពន្ធរំលោភសេពសន្ថវ:បានសម្រេចដល់១២ដង ទើបបែកធ្លាយដល់ម្តាយទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយចាត់ការតាមច្បាប់។

ការឃាត់ខ្លួនបុរសនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ត្រីសមត្ថកិច្ចជំនាញបានបង្ហើបឲ្យដឹងថាបុរសជាឳពុងចុងមានឈ្មោះប៊ុត រឿត អាយុ ៥២ឆ្នាំ ជាកសិករ រស់នៅកន្លែងកើតហេតុខាងលើ។ 

 នៅចំពោះមុខសមត្ថកិច្ចនគរបាលជំនាញ ជនសង្ស័យរូបនេះបានសារភាពថា កន្លងមកខ្លួនបានរួមភេទជាមួយកូនស្រីបានសម្រេចចំនួន ១២ លើក។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ឌ. ស. ភ អាយុ ១៤ឆ្នាំ រស់នៅក្រោមដំបូលតែមួយរបស់ជនសង្ស័យនិងម្តាយ ឋិតក្នុងភូមិ ឃុំទីតាំងឃាត់ខ្លួនខាងលើ។

មន្ត្រីជំនាញបានបន្តទៀតថាការចុះអនុវត្តច្បាប់នេះធ្វើឡើងឆ្លើយតបតាមបណ្តឹងរបស់ម្តាយបង្កើតរបស់ជនរងគ្រោះដែលបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា កន្លងមកនេះអ្នកស្រីបានសង្កេតឃើញកូនស្រីរបស់ខ្លួនមានអការ:ខុសពីធម្មតា។ ភ្លាមនោះគាត់ក៏បានសាកសួរ ទើបកូនស្រីប្រាប់ថា ឪពុកចុងបានចាប់រំលោភជាច្រើនដង ថែមទាំងបានគំរាមមិនឲ្យប្រាប់ម្តាយទៀត បើមិនធ្វើតាមនឹងសម្លាប់ចោល។

បច្ចុប្បន្នបុរសជនសង្ស័យត្រូវកម្លាំងផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តទោសតាមច្បាប់៕

ដោយ÷ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print