ឃាត់រថយន្ត​ចំនួន​២​គ្រឿង​ ​ដែល​ដឹក​បង្គា​សង្ស័យ​មាន​សារធាតុ​គីមី​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ

ចែករំលែក៖

ខេត្តកំពត៖ បេី​យោង​តាមប្រភពព័ត៍មានពី​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក លោក​ង៉ែត សា​វឿ​ន​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៧ ខែមករា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ អាជ្ញាធរ​ខេត្តកំពត បាន​ស្ទាក់​ចាប់​រថយន្ត​ចំនួន​២​គ្រឿង​ ​ដែល​ដឹក​បង្គា​សង្ស័យ​មាន​សារធាតុ​គីមី​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់រថយន្តខាងលើធ្វើឡើងកាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​១៦ ខែមករា​ម្សិលមិញនេះ នៅ​ចំណុច​​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ​ ក៏​មាន​អាជ្ញា​ធរមាន​មន្ត្រី​នគរបាល មន្ត្រី​កាំកុងត្រូល មន្ត្រី​ជលផល និង​មន្ត្រី​មក​ពី​សាលា​ខេត្តកំពត​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុង​នោះ​ក៏​មាន​លោក​ ឈា​ ​រី​ម៉ា​រ៉ូ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកំពត​ផងដែរ។

ចំពោះ​ករណី​ចាប់​រថយន្ត​ខាងលើនេះ គឺ​សង្ស័យ​ដឹក​បង្គា​មាន​សារ​ធា​តិ​គីមី​ដែល​ចាក់​ចាហួយ នៅ​ខួរក្បាល​ធ្វើ​ឱ្យ​​បង្គា​នីមួយ​ៗ ឡើង​គីឡូ​ធ្ងន់​ភ្នែកជញ្ជីង ។ 

លោកប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ បានថ្លែង​បន្តថា​ រថយន្ត​ចំនួន​២​គ្រឿង​នេះ​បាន​ដឹក​បង្គា និង​ក្ដាមថ្ម ហើយ​មាន​មឹក​សរុប​ចំនួន​៦១០​កេស ហេីយ​​ម្ចាស់​ដែលនាំ​បង្គា​ពី​វៀតណាម​នេះ គឺមិន​ទាន់​មានច្បាប់​គ្រប់គ្រាន់​ទេ ។ 

លោក​ង៉ែត សា​វឿ​ន បន្ត​ថា ការ​ដឹក​ជញ្ជូន​បង្គា​នេះ​ខាង​ជំនាញ​បាន​រក​ឃើញ​ថា បង្គា​នៅ​ក្នុង​កេស​នីមួយ​ៗ សុទ្ធតែ​ត្រូវ​បាន​ចាក់​ចាហួយ​នៅ​ខួរក្បាល​​បង្គា​។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ លោក​ ​ឃឹម សាមី អភិបាលរង​ស្រុក​កំពង់ត្រាច​ បានឱ្យដឹង​ដែរថា​ ការ​ចាក់​ចាហួយ​ក្នុង​ខួ​ក្បាល​បង្គា​នេះ មាន​សារធាតុ​ជាតិ​គីមី​ធ្វើ​ឱ្យ​​មានការ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​យក​ទៅ​បរិភោគ។

អភិបាលរង​ស្រុក​កំពង់ត្រាច​ បានឱ្យដឹងទៀតថា​ ចំពោះ​ការ​ពិនិត្យ​ជាក់ស្ដែង​បង្គា​នៅ​ក្នុង​កេស​នីមួយ​ៗ​ មាន​ចំនួន​៦១០​កេស​ស្មើរ​នឹង​១២​តោន​ ហេីយ​សមត្ថកិច្ច​ជំនាញ​​អាចនឹង​ធ្វើការ​ដុត​កម្ទេច​ចោល​ហើយ​តាមក្រោយ៕ដោយ​៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print