រថយន្ត mazda ពាក់ស្លាកលេខខេមរភូមិន្ទបុកជាមួយរថយន្តកូរ៉ូឡាបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយបុរស៣-៤នាក់ទៀតបើករថយន្តmazda ចង្កូតស្ដាំពាក់ស្លាកលេខខេមរភូមិន្ទបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉ូឡាបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2D-6658 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូដែលឈប់អែបទិញទំនិញនៅចិញ្ចើមផ្លូវខាងឆ្វេងដៃ ខណៈនោះក៏មានរថយន្ត mazda ចង្កូតស្ដាំ មួយគ្រឿងពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទ01-2-2578 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស៣-៤នាក់ទៀតក្នុងទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង បានរេចង្កូតជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉ូឡាចំផ្នែកខាងឆ្វេងទ្វារខាងមុខបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចរៀងៗខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង។ ប៉ុន្តែភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីខាងរថយន្ត mazda ពាក់ស្លាកលេខខេមរភូមិន្ទបានចេញសំណងទៅឱ្យខាងភាគីរថយន្តកូរ៉ូឡាចំនួន៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print