រថយន្តស៊េរីទំនេីបបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់៤ផ្ទាំង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតបានបេីករថយន្តស៊េរីទំនេីបគេចពីប្រជាពលរដ្ឋដែលដេញពីក្រោយជ្រុលទីបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់៤ផ្ទាំងចំណែករថយន្តរងការខូចខាតយ៉ាងដំណំ​ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍មួយកន្លែងហេីយមិនឈប់ទទួលខុសត្រូវ កាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេីមគ តាមបណ្តោយផ្លូវលេខ២១៥​ ស្ថិតក្នុងសង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ រថយន្តបង្កម៉ាកOD. Q7 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AM- 6889 បេីកបរដោយបុរសម្នាក់រួមដំណេីរជាបុរសម្នាក់ទៀត។

តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តប៉ះម៉ូតូហុងដាមួយគ្រឿងដែលម្ចាស់ចតស្ងៀមនៅម្តុំផ្លូវម៉ៃដា​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ តែគាត់មិនបានឈប់ទទួលខុសត្រូវនោះទេ​។ បន្ទាប់មកស្រាប់តែមានប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ផ្លូវលេខ២១៥​ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួន៤ផ្ទាំងតែម្តង​ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅមន្ត្រីជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print