ភ្នំពេញ៖ ការិយាល័យស្រុកប្រតិបត្តិសែនសុខសូមធ្វើការស្រាយបំភ្លឺចំពោះការផ្សព្វផ្សាយព៌តមានរបស់Facebookឈ្មោះ Bong Dy ដែលបានផ្សព្វផ្សាយព៌តមានបំផ្លើស និងមួលបង្កាច់ រិះគន់ ដល់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩មណ្ឌលសុខភាពភ្នំពេញថ្មី ដែលមានទីតាំងនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៩និង២០នាទីព្រឹក គាត់បានកាន់កាតវ៉ាក់សាំងរបស់យោធាមកចាក់ដូសទី៤ ប៉ុន្តែកាតរបស់គាត់មិនមានពត៌មានដូសទី៣ បន្ទាប់មកក្រុមការងារយើងក៏សួរទៅគាត់ថាមានក្រដាសចាក់ដូសទី៣ពីខាងយោធាទេបង ឬ ក៏រូបថតក៏បានដែរបង ឬក៏ថ្ងៃទីប៉ុន្មានដែលបានចាក់សម្រាប់ដូសទី៣ ទើបពួកខ្ញុំហា៊នចាក់ដូសទី៤ ជូនបង។ បន្ទាប់មកគាត់ក៏ដើរកាន់កាតចេញទៅ។
សូមបញ្ជាក់គ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខទាំងអស់ គ្រប់ប្រជាពលរដ្ឋដែលមានកាតចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ឬសន្លឹកក្រដាសប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩របស់ក្រសួងការពារជាតិ គឺគ្រប់ទីតាំងទទួលចាក់វ៉ាក់សាំងកូវីដ-១៩ជូនទាំងអស់៕ដោយ៖ ចន្ទ លីហ្សា