វិស័យទេសចរណ៍ពិភពលោកមិនអាចដំណើរការទាំងស្រុងឡើងវិញនៅមុនឆ្នាំ២០២៤នោះឡើយ

ចែករំលែក៖

ការបង្ហាញវត្តមាននិងឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងតាំងពីចុងខែវិច្ឆិកាឆ្នាំ២០២១មកទល់ពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅលើពិភពលោក។ តាមរបាយការណ៍ របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) បានបញ្ជាក់ថា «វិស័យទេសចរណ៍ នៅលើពិភពលោកក្នុងឆ្នាំ២០២១ មិនមានការកែប្រែរីកចម្រើនជាងមុននោះឡើយ បើប្រៀបធៀបនឹងឆ្នាំ២០២០»។ ក្រុមអ្នកឯកទេសបានលើកឡើងថា វិស័យទេសចរណ៍មិនទាន់អាចដំណើរការទាំងស្រុងវិញនៅមុនឆ្នាំ២០២៤នោះឡើយ។ ប៉ុន្តែនៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចនឹងដំណើរការល្អឡើងវិញជាងមុន។ សារព័ត៌មានរ៉យទ័រ បានដកស្រង់របាយការណ៍ របស់ UNWTO ដែលបានបញ្ជាក់ថា «ចំនួនអ្នកទេសចរនៅលើពិភពលោកក្នុងឆ្នាំ២០២១ បានកើនឡើង៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។ ប៉ុន្តែចំនួនអ្នកទេសចរបរទេសត្រូវសម្រាកឆ្លងថ្ងៃបែរជាថយចុះខ្លាំង គឺមាន៧២%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ពេលទើបផ្ទុះកូវីដ-១៩។ សរុបប្រាក់ចំណូលពីវិស័យទេសចរណ៍នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២១ បានកើនឡើង១៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ គឺមានទឹកប្រាក់១៩០០ពាន់លានដុល្លារដោយសារតែអ្នកទេសចរមានគោលដៅសម្រាកលម្ហែកាយយូរថ្ងៃ។ ប៉ុន្តែប្រាក់ចំណូលពីវិស័យទេសចរណ៍បានបានថយចុះដល់ទៅពាក់កណ្តាលបើប្រៀបធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ-១៩ មានទឹកប្រាក់ដល់ទៅ ៣៥០០ពាន់លានដុល្លារ ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print