មន្ត្រីការទូតអាមេរិក៤៦រូបទទួលបានការផ្តល់ទិដ្ឋាការឱ្យចូលរួមបើកកម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា មិនមែនជាតំណាងផ្លូវការដល់រដ្ឋាភិបាលអាមេរិកឡើយ។ ជាមួយគ្នានេះដែរ ចិនបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ឈប់ការធ្វើនយោបាយព្រឹត្តិការណ៍កីឡា។ គេហទំព័រ SCMP បានផ្សាយថា ក្រោយសេតវិមានប្រកាសថាធ្វើពហិការកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២មក រដ្ឋាភិបាលអាមេរិកក៏បានដាក់លិខិតសំុទិដ្ឋាការជូនមន្ត្រី១៨រូបទៅចូលរួមព្រឹត្តិការណ៍នេះដែរ។ ក្រោយមកបញ្ជីឈ្មោះមន្ត្រីទៅចូលរួមគឺបានកើនឡើងដល់ទៅ៤៦នាក់ ភាគច្រើនធ្វើការនៅក្នុងក្រសួងការបរទេសអាមេរិក។ ទីក្រុងប៉េកាំងបានលើកឡើងថា ដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡារបស់មន្ត្រីអាមេរិកបានឡើងគម្រោងជាមុន ទាំងនោះហើយបានយកឈ្នះទៅលើការធ្វើពហិការកីឡាអូឡាំពិកទីក្រុងប៉េកាំង ។ ក្នុងពេលនេះដែរកាលពីថ្ងៃទី ១៨ខែមករា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា អ្នកដែលស្ថិតនៅក្នុងបញ្ជីទាំង៤៦រូបសំុទិដ្ឋាការ គឺជួយដល់បញ្ហាសន្តិសុខការបរទេសនិងក្រុមកីឡារបស់អាមេរិកតែប៉ុណ្ណោះ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា «យើងនៅតែរក្សាគោលជំហរដែលបានប្រកាសកាលពីខែធ្នូឆ្នាំ២០២១ ដោយមិនបញ្ជូនតំណាងការបរទេសផ្លូវការទៅចូលរួមនោះឡើយ ហើយអ្នកដែលទៅចូលរួមគឺបុគ្គលិកសន្តិសុខការបរទេស និងស្ថានកុងស៊ុល៕ ដោយសាធី
ប្ភពរូប៖ DPA