សាលាដំបូងរាជធានីភ្នំពេញបើកការជំនុំជំរះលើសំណុំរឿងជួញដូរសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនជាប់ចោទចំនួន៤នាក់ត្រូវបានតុលាកាក្រុងភ្នំពេញលើកយកសំណុំរឿងករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀនហើយនិងករណីប្រើប្រាសអាវុធដោយខុសច្បាប់ផងដែរ ក្នុងពេលសវនាកាមានការចូលរួមដោយលោក លី សុខឡេង ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម លោកខាំ សុផារី ជាតំណាងអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទទាំង៤នាក់ត្រូវបានជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់ និងប្រើប្រាសសារធាតុញៀន តាមមាត្រាទី ៤០ និង មាត្រាទី ៤៥ នៃច្បាប់ស្តីអំពីការត្រួតពិនិត្យថ្នាំញៀនដោយខុសច្បាប់។

ជនជាប់ចោទទីមួយមានឈ្មោះ PETTER RICHARD GOLD ភេទប្រុសអាយុ ៦៨ឆ្នាំ ជាជនជាតិ អង្គគ្លេសមុខរបររកស៊ីជួលផ្ទះបន្តឲ្យភ្ញៀវបរទេស ស្នាក់នៅផ្ទះជួលលេខ៥៧E1 និង៥៩E1 សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទី២មានឈ្មោះ ស៊ឹម លីន ភេទស្រី អាយុ៣១ឆ្នាំស្នាក់នៅក្នុងផ្ទះខាងលើ ជាមួយគ្នានិងឈ្មោះ PETTER RICHARD GOLD ត្រូវជាសង្សារនិងគ្នា ទី៣ ឈ្មោះ អែម សេង ភេទប្រុស អាយុ ជាង២០ឆ្នាំស្នាក់នៅផ្ទះជួលជាមួយគ្នា និងជាអនិកជននៅអាមេរិកដោយរដ្ឋាភិបាលបញ្ជូនមកកម្ពុជាវិញព្រោះតែញៀនថ្នាំ ហើយធ្លាប់ជាប់ព័ន្ធនាគារព្រៃសម្តងកាលអំឡុងឆ្នាំ២០១១ ដោយចោទពីបទកាន់កាប់អាវុធខុសច្បាប់ផងដែរ ចំណែកទី៤មានឈ្មោះ ហ៊ុល សោភ័ណ្ឌ ហៅ ឌីជេ ស៊ុប ភេទប្រុស អាយុ៥១ឆ្នាំ ជាអនីកជនអាមេរិកនៅកម្ពុជា ។

យោងតាមចំលើយសារភាពរបស់ជនជាប់ចោទទាំង៤នាក់បានឆ្លើយបដិសេធថាខ្លួនមិនបានធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះទេដោយគ្រាន់តែប្រើប្រាសតែប៉ុណ្ណោះ តែបើយោងតាមលោក តឹក សូនី នាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនបាបៗឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់ត្រូវបានចាប់ខ្លួន នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅផ្ទះលេខ៥៧ និង៥៩E1 ក្នុងសង្កាត់ផ្សារថ្មីទី៣ និង ២នាក់ទៀតចាប់នៅម្តុំវត្តភ្នំ ក្នុងនោះកម្លាំងដកហូតបានថ្នាំញៀនប្រភេទម៉ា ទឹកកកចំនួន 4,69ក្រាម និង 2,75ក្រាម និងកញ្ឆាចំនួន 18,44ក្រាមផងដែរ។

ឆ្លងកាត់តាមការដេញដោលសួរអស់រយៈពេល ជាង៤ម៉ោងរបស់អង្គចៅក្រមជំនុំជំរះ និងដោយជនជាប់ចោទមិនព្រមទទួលសារភាពពីទោសកំហុសរៀងៗខ្លួន ដូច្នេះលោកលី សុខឡេង ប្រធានក្រុមប្រឹក្សាបានប្រកាសលើកអង្គសវនាការទៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៦ខាងមុខវិញ ហើយលោក ខាំ សុផារី តំណាងអយ្យាការអមសាលាដំបូងរាជធានីនៅតែរក្សាបទចោទថានៅពិតជាបានការដដែល៕

20160420004104

20160420004106

20160420004105

ដោយ៖ ចាន់ធឿន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print