រថយន្តដឹកផ្លែខ្នុរចូលតាមច្រកព្រំដែនសំយ៉ោង សង្ស័យមានចាក់ថ្នាំគីមីប៉ះពាល់សុខភាព មន្ត្រីកាំកុងត្រូលបិទភ្នែកជិតគ្មានបង្ក្រាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលមានទៅលំនៅក្បែច្រករបៀងព្រំដែនសំយ៉ោង ស្ថិតក្នុងឃុំសំយ៉ោង ស្រុកកំពង់រោរទ៍ ខេត្តស្វាយរៀង បានធ្វើការរិះគន់ទៅលើស្ថាប័នពាក់ពន្ធ័ជាពិសេសសមត្ថកិច្ចកាំកុងត្រូលដែលមានលោក ណាល់ វិចិត្រជាប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយនៅតែបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញបានដឹកបន្លែផ្លែឈើរសង្ស័យខូចគុណភាពនិងមានជាតិគីមីតាមម៉ូតូរ៉ឺម៉ក និងរថយន្តជាច្រើនគ្រឿងជារៀងរាល់ថ្ងៃខណៈមិនដែលឃើញមន្ត្រីណាម្នាក់ត្រួតពិនិត្យសោះឡើយ។

ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរច្រកព្រំដែនសំយ៉ោងនេះមានការងឿយឆ្ងល់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ចដែលពាក់ពន្ធ័មានដូចជានគរបាលវរះព្រំដែនទាហាន វរះព្រំដែន អ្នកយកភាស៊ី មន្ត្រីកាំកុងត្រូល ដែលបណ្ដោយឲ្យទំនិញគ្មានគុណភាព និងមានជាតិគីមីហូរចូលតាមច្រករបៀងនេះចាំយកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទហើយមិនបានចុះមកពិនិត្យថាតើទំនិញទាំងនោះមានគុណភាពឬគ្មានគុណភាពនោះឡើយ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាស្ត្រព្រំដែនសំយ៉ោង មានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-6300 មួយគ្រឿងបានផ្ទុកផ្លែខ្នុរពេញឆ្ពោះចូលក្រុងស្វាយរៀងសង្ស័យមានចាក់ថ្នាំគីមីនោះបានធ្វើដំណើរយ៉ាងរលូនដោយមិនឃើញមានសមត្ថកិច្ចកាំកុងត្រូលត្រួតពិនិត្យអ្វីនោះទេ។

ប្រភពបន្តថា ដោយនៅក្បែរច្រករបៀងព្រំដែននេះ គឺឃើញមានតូបប្រក់ស្លឹកមួយដែលគេតែងតែហៅថាកុងត្រូលជជុះរបស់សមត្ថកិច្ចកាំកុងត្រូលដែលមានឈ្មោះ វុធ ជាប្រធានស្នាក់ការច្រកព្រំដែនអន្តរជាតិព្រៃវល្ល័ដាក់ជាប្រចាំសម្រាប់យកលុយពីក្រុមឈ្មួញដឹកទំនិញមិនថាម៉ូតូ ឬក៏រថយន្តនោះឡើយ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តក៏ដូចជាសមត្ថកិច្ចដែលពាក់ព័ន្ធមេត្តាទប់ស្កាត់ ឬពិនិត្យទំនិញដែលក្រុមឈ្មួញដឹកតាមម៉ូតូរ៉ឺម៉កនៅច្រករបៀងព្រំដែនមួយនេះផង ព្រោះពួកគាត់មិនដឹងថារាល់ទំនិញបន្លែផ្លែឈើត្រីសាច់មានជាតិគីមីឬក៏គ្មាន ជាពិសេសប៉ះពាល់សុខភាពពួកគាត់អ្វីនោះទេដោយគ្រាន់បានត្រឹមតែទិញរបស់ទាំងនោះពីផ្សារយកមកហូបប្រចាំថ្ងៃតែប៉ុណ្ណោះ៕

IMG-20160420-WA0007

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print