ជនអនាថាប្រមាណជា​៨គ្រួសារបោះតង់ធ្វើជម្រកស្នាក់នៅនាំឱ្យ​បាត់បង់​សោភណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ ត្រូវ​អាជ្ញាធរ​ខណ្ឌចំការមន​ចុះរុះរើ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌចំការមន​បានចុះរុះរើតង់នៅតាម​ចិញ្ចើម​ផ្លូវ​របស់ក្រុមជនអនាថាប្រមាណជា​៨គ្រួសារចេញ ខណៈ​ដែល​ពួកគេលួចសង់ធ្វើឱ្យ​បាត់បង់​សោភណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ។

បេី​យោង​តាមប្រភពព័ត៌មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ បន្ទាប់ពីទទួលបានារខមមិនពីប្រជាពលរដ្ឋក្នុងផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩​ និង៣០នាទី ក្រុមការងារជំនាញ បានផ្តល់ព័ត៌មានឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ​ចំការមន ដើម្បីចុះទៅត្រួតពិនិត្យ អប់រំណែនាំ និងបានរុះរើកន្លែងស្នាក់នៅរបស់ជនអនាថាប្រហែល៨គ្រួសារចេញ ដើម្បីរក្សាសោភណភាព សណ្តាប់ធ្នាប់តាមដងផ្លូវ នៅចំណុចផ្លូវមុខដីឡូត៍ទំនេរ ផ្លូវលេខ៤៧២ កែងផ្លូវលេខ១២៣ ភូមិ១ សង្កាត់ទួលទំពូងទី១។

ក្នុងប្រតិបត្តិការនេះ​ដែរ ជនអនាថាទាំងអស់មិនមាន​បដិសេធ​ឬមានការរារាំងជាមួយសមត្ថកិច្ចនោះឡេីយ​ ដោយ​ស្ម័គ្រ​ចិត្ត​រុះរើ​ចេញ​ដោយខ្លួន​ឯង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print