នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សារបស់លេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបស់លេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ដោយមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម និងស្ថាប័នផ្សេងៗទៀតរបស់ក្រសួងមហាផ្ទៃ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​អន្តោប្រវេសន៍​។

នាយកដ្ឋាន​អន្តោប្រវេសន៍​ បានបន្តថា​ នាយឧត្តមសេនីយ៍ អគ្គនាយកអន្តោប្រវេសន៍ ជាប្រធានលេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី២ ហើយដើម្បីពិភាក្សា និងធ្វើរបាយការណ៍ឱ្យបានល្អគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថាយោងតាមសេចក្តីសម្រេចបង្កើតលេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ ដើម្បីជាជំនួយក្នុងការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០នេះ គឺមានភារកិច្ច អនុវត្តក្របខ័ណ្ឌការងាររដ្ឋបាលទាក់ទងដល់ការរៀបចំសន្និសីទ និងរៀបចំសេចក្តីព្រាងខ្លឹមសារទាំងអស់សម្រាប់សន្និសីទ។ រៀបចំខ្លឹមសារដែលជាប្រធានបទសម្រាប់គ្រប់វេទិកា នៃកិច្ចប្រជុំក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងខ្លឹមសារសម្រាប់កិច្ចប្រជុំបិទទ្វារ របស់ប្រធានគណៈប្រតិភូនៃប្រទេសជាសមាជិក និងកិច្ចប្រជុំរវាងប្រធានគណៈប្រតិភូប្រទេសជាសមាជិក ជាមួយដៃគូពិភាក្សា។

សូមជម្រាបថា​ សហការជាមួយលេខាធិការដ្ឋានអាស៊ានណាប៉ូល ដើម្បី ទំនាក់ទំនងជាមួយប្រទេសជាសមាជិក ដៃគូពិភាក្សា និងអ្នកសង្កេតការណ៍ ប្រមូលផ្ដុំឯកសារ ទទួល និងផ្តល់ព័ត៌មាននានា ដែលពាក់ព័ន្ធដល់ការរៀបចំខ្លឹមសារ កម្មវិធី និងរបៀបវារៈនៃអង្គសន្និសីទ។ បូកសរុបខ្លឹមសារលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិ នានា និងរៀបចំព្រាងសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទអាស៊ានណាប៉ូលលើកទី ៤០ ព្រមទាំងរៀបចំខ្លឹមសារសម្រាប់ប្រធាននៃអង្គសន្និសីទ ធ្វើសន្និសីទសារព័ត៌មាន។ ជាមួយគ្នានោះក៏មានភារកិច្ចផ្លាស់ប្តូរព័ត៌មានជាមួយប្រទេសជាសមាជិក ដៃគូពិភាក្សា និងអ្នកសង្កេតការណ៍ អំពីសមាសភាព ប្រតិភូ ជើងហោះហើរ កន្លែងស្នាក់នៅ និងខ្នាតអាវអនុស្សាវរីយ៍ ដោយត្រូវផ្ដល់ព័ត៌មានទាំងនោះជូន ទៅអនុគណៈកម្មការពាក់ព័ន្ធ ទទួលយកទៅអនុវត្តស្របតាមការទទួលខុសត្រូវរៀងៗខ្លួន។

ទន្ទឹមនឹងនេះក៏ត្រូវសហការជាមួយអនុគណៈកម្មការនានា ដើម្បីផ្លាស់ប្តូរព័ត៌មានដែលពាក់ព័ន្ធដល់កិច្ចដំណើរការនៃការ រៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងអនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មការរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ប្រគល់ជូន។

បន្ទាប់ពីពិភាក្សានូវចំណុចជាច្រើនរួចមកក្នុងនាមជាប្រធានលេខាធិការដ្ឋានចំណុះអនុគណៈកម្មការខ្លឹមសារ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ដល់សមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ធ្វើរបាយការណ៍និងសេចក្តីព្រាងរយៈពេលមួយសប្តាហ៍កន្លងមក ជូនថ្នាក់ដឹកនាំសម្រាប់ដំណើរការកិច្ចប្រជុំអាស៊ានណាប៉ូលលើកទី៤០។

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជំរុញនិងលើកទឹកចិត្តដល់បណ្តាសមាជិកអនុគណកម្មការ និងក្រុមការងារទាំងអស់ត្រូវបំពេញឲ្យបាននូវភារកិច្ចរបស់ខ្លួនដើម្បីធ្វើយ៉ាងណាដំណើរការកិច្ចប្រជុំអាស៊ានណាប៉ូលលើកទី៤០ ដែលកម្ពុជាជាម្ចាស់ផ្ទះបានប្រព្រឹត្តិប្រកបដោយជោគជ័យ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print