បារាំងនឹងកាត់បន្ថយការរឹតត្បិត ប្រឆាំងកូវីដ-១៩ ចាប់ពីខែកុម្ភៈ

ចែករំលែក៖

នៅថ្ងៃទី ២០ខែមករា នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានប្រកាសថា នឹងកាត់បន្ថយការរឹតត្បិតប្រឆាំងកូវីដ -១៩ ចាប់ពីខែកុម្ភៈឆ្នាំ២០២២តទៅ។ ជាមួយគ្នានេះដែរ ច្បាប់ស្តីពីការចាក់វ៉ាក់សាំង ឬ កាតវ៉ាក់សាំងនឹងចូលជាធរមាននៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃទី ២០ខែមករា នាយករដ្ឋមន្ត្រី Jean Castex បានបញ្ជាក់ថា ស្ថានភាពជំងឺឆ្លងនៅក្នុងប្រទេសបារាំងមានសញ្ញាល្អប្រសើរជាងមុន ទើបអនុញ្ញាតឱ្យកាត់បន្ថយការរឹតត្បិត ចាប់ពីខែកុម្ភៈ ។ ចំណែកច្បាប់ស្តីពីកាតវ៉ាក់សាំងនឹងចូលជាធរមាន នៅដើមសប្តាហ៍ក្រោយ។ ចាប់ពីថ្ងៃទី២៤ខែមករាទៅ អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងគឺមិនអាចចូលរួមសកម្មភាពនានាបានទេ ក្នុងនោះមានទាំងកីឡា ការកម្សាន្ត ចូលទៅកាន់ភោជនីយដ្ឋាន ក្លិបរាត្រី រមណីយដ្ឋាន…។ បើទោះបីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ក្តី តែមិនទាន់ចាក់វ៉ាក់សាំង គ្មានកាតវ៉ាក់សាំង គឺមិនទទួលស្គាល់នោះឡើយ។ គម្រោងបន្ថយការរឹតត្បិតមានពីរដំណាក់កាល ដែលចាប់ផ្តើមឡើងនៅខែកុម្ភៈឆ្នាំ២០២២ ។ ជាក់ស្តែងចាប់ពីថ្ងៃទី២ខែកុម្ភៈ ពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ឡើយនៅទីសាធារណៈ កណ្តាលវាល និងអនុញ្ញាតឱ្យជួបជុំគ្នាលើសពី២ពាន់នាក់នៅក្នុងកន្លែងបិទជិត ដូចជាក្នុងសាលមហោស្រព … និងអនុញ្ញាតឱ្យជួបជុំគ្នាលើសពី៥ពាន់នាក់នៅកណ្តាលវាល។ ចាប់ពីថ្ងៃទី១៦ខែកុម្ភៈ រោងភាពយន្ត កន្លែងហាត់កីឡា ក្លិបរាត្រី… នឹងអនុញ្ញាតឱ្យបើកទ្វារឡើងវិញក្រោយការបិទតាំងពីខែធ្នូឆ្នាំ២០២១មក។ ក្រៅពីប្រទេសបារាំង ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបក៏បានប្រកាសបន្ថយការរឹតត្បិតផងដែរ ។ កាលពីថ្ងៃទី១៩ខែមករា នាយករដ្ឋមន្ត្រីអង់គ្លេស ក៏បានប្រកាស កាត់បន្ថយការរឹតត្បិតនានាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ដែរ៕ ដោយសាធី

...

រូបថត៖nhandan.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print