អ្នក​បេីក​បរ​ម៉ូតូហុងដាសេ១២៥ បើកបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវមិនប្រយត្ន័របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:ប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបើកបុកជាមួយ

អ្នកថ្មើរជើងដើរឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រលេខ ១៤៥និង១៤៦ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាស្ត្រីដែលឆ្លងផ្លូវមិនប្រយត្ន័មានឈ្មោះ កែវ សំណាង  អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យរបួសធ្ងន់បាក់ជើងខាងស្តាំ ។

ចំណែកភាគីម៉ូតូមានឈ្មោះ

ពិន សុវណ្ណ អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ អ៊ុំ ខេមរ៉ា  អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-៨៨០៥។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១I-៨៨០៥

ក្នុងទិសដៅ ពីលិចទៅកើត ខណះនោះស្រាប់តែមានស្ត្រីម្នាក់ដើរឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

អ្នករងរបួសធ្ងន់  ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមន្ទីរខេត្តស្វាយរៀង  រីឯអ្នករងរបួសស្រាលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតចំណែក

មធ្យោបាយធ្វើដំណើរសមត្ថកិច្ចវាស់វែងនិងធូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print