ការប្រកួតក្នុងក្របខ័ណ្ឌអ៊ុី តាលី Serie A រវាងក្រុមជើងឯក Inter Milan និង Venezia នៅថ្ងៃសៅរ៍នេះមានហានិភ័យនៃការពន្យារពេល បន្ទាប់ពីក្រុម Venetians បានកត់ត្រាករណីវិជ្ជមាន COVID-19 ថ្មីចំនួន១១កាលពីថ្ងៃសុក្រ ទី២១ ខែមករា។
ក្រុម Venezia បានប្រកាសថា មនុស្ស១០នាក់បានធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃព្រហស្បតិ៍មុនពេលប្រកាសពីករណីមួយផ្សេងទៀតនៅពេលក្រោយមក។ នោះធ្វើឲ្យចំនួនករណីសរុបនៅក្លិបកើនដល់១៥ ប៉ុន្តែគេមិនបានបង្ហាញថាតើមានកីឡាករប៉ុន្មាននាក់នោះទេ។សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលត្រូវបានជូនដំណឹង ហើយអ្នកដែលរងផលប៉ះពាល់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេហើយ។យោងតាមពិធីសារកីឡាថ្មីដែលបានយល់ព្រមក្នុងសប្តាហ៍នេះលីក SerieA នឹងត្រូវបានពន្យារពេល នៅពេលដែលយ៉ាងហោចណាស់៣៥ភាគរយនៃក្រុមកីឡាករ២៥នាក់របស់ក្រុមមួយធ្វើតេស្តវិជ្ជមាន នោះគឺជាកីឡាករ៩នាក់។
សូមបញ្ជាក់ថា ការប្រកួតចំនួន៥មិនទាន់បានដំណើរការនៅរដូវកាលនេះទេ ដោយសារការផ្ទុះឡើងនៃករណីឆ្លង COVID-19 រួមទាំងការប្រកួតរបស់ Inter Milan ជាមួយក្រុម Bologna នៅថ្ងៃទី៧ ខែមករា។ ក្រុមជើងឯកឈរកំពូលតារាង Inter Milan មាន២ពិន្ទុដាច់ពីក្រុមលេខ២ AC Milan និងមាន១ប្រកួតក្នុងដៃ ខណៈក្រុម Venezia ឈរនៅលេខ១៧មាន២ពិន្ទុពីលើតំបន់កាត់ចោល ៕ (រូបភាព ៖ CNA)