ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខាងណាស់តែខ្លួនផឹកស្រាស្រវឹងហើយមានទំនាស់ជាមួយនិងក្រុមគ្រួសាររួចបានលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងវេលាម៉េាង៩ និង៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រេាះខាងលើឈ្មេាះកាន ចន្ថា (ហៅឃី)ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកេីតហេតុខាងលេី បានលេបថ្នាំងសំលាប់ខ្លួន(ប្រភេទថ្នាំងដង្កូវ)បណ្តាលឲ្យស្លាប់ មូលហេតុដែលនាំឱ្យបុរសជាជនរងគ្រោះខាងលើសម្រាប់អត្តឃាតលេបថ្នាំសម្លាប់ខ្លួនដោយសារផឹកស្រាស្រវឹងរួចហេីយមានទំនាស់ក្នុងគ្រួសារ។
ក្រោយកើតហេតុ កម្លាំងអធិការនគរបាលស្រុកបានចុះទៅធ្វេីកេាសលវិច្ច័យ ឃើញថាពិតជាស្លាប់ដេាយសារលេបថ្នាំបំពុលពិតប្រាកដមែន សាកសពត្រូវបានក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី និងទំនៀមទំលាប់សាសនា ៕
ដោយ៖ ស សម